ក្រុមហ៊ុនTC បានយកគ្រឿងចក្រមកទន្ទ្រានកាយដីភ្នំទទឹងនៅស្រុកបាណន់គ្មានច្បាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ

0
66

(បាត់ដំបង)៖គ្រឿងចក្រមួយដែលគេស្គាល់ថាជារបស់ក្រុមហ៊ុន(TC) បានធ្វើសកម្មភាពកាយយកដីភ្នំទទឹងស្ថិតនៅត្រង់ចំណុចភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ប្រភពពីលោកអ៊ានមាឃប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានប្រាប់អ្នកយកពត៌មានយើងឲ្យដឹងនៅតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីថា ករណីគ្រឿងចក្ររបស់ក្រុមហ៊ុនឯកជនដែលកាយភ្នំទទឹងនៅត្រង់ចំណុចខាងលើនេះលោកបានទទួលពត៌មានហើយលោកនិងមានវិធានការបញ្ឈប់សកម្មភាពជាបន្ទាន់មិនអនុញ្ញាតិឲ្យជាដាច់ខាតបើមិនមានលិខិតស្នាមអីមកបញ្ជាក់ច្បាស់លាស់។

លោកប្រធានមន្ទីរដដែលបានបញ្ជាក់បន្ថែមថា បញ្ហារឿងគ្រឿងចក្ររបស់ឈ្មួញដែលមិនមានការឯកភាពពីរដ្ធាបាលខេត្តនេះបើនិយាយពីច្បាប់ថ្មីតាមមាត្រាទី៣៥ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែគឺខុសច្បាប់ទាំងស្រុងគឺត្រូវផ្អាកជាបណ្តោះអាសន្នរួចពិន័យឲ្យម្ចាស់គ្រឿងចក្របង់សួយសារទៅតាមច្បាប់កណត់។

គួរបញ្ជាក់ដែរថាចំពោះគ្រឿងចក្ររបស់ក្រុមហ៊ុនTCនេះដែលកំពុងធ្វើសកម្មភាពជីកទន្រានយកអាច៏ដីភ្នំទទឹងមកធ្វើផ្លូវរទេះភ្លើងនេះ លោកអ៊ានមាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានបញ្ជាក់យ៉ាងច្បាស់ៗនៅថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២០នេះថា នៅល្ងាចនេះលោកនិងចាត់ឲ្យមន្ត្រីជំនាញចុះទៅផ្អាកសកម្មភាពឲ្យគ្រឿងចក្រនេះតែម្តង។គឺមិនអនុញ្ញាតិឲ្យបន្តយកអាច៏ដីបន្តទៀតទេ ចាំឲ្យខាងក្រុមហ៊ុនស្នើរសុំអាជ្ញាប័ណ្ណត្រឹមត្រូវសិនទើបបានឲ្យបន្តសកម្មភាពវិញបាន។ជាមួយគ្នានេះដែរនៅល្ងាចថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២០ក្រុមការងាររបស់មន្ទីររ៉ែនិងថាមពលខេត្តបានសហការជាមួយអាជ្ញាធរឃុំស្រុកដោយដឹកនាំកម្លាំងពីលោកហុឺដាវីអនុប្រធានមន្ទីរចុះពិនិត្យនឹងបញ្ឈប់សកម្មភាពគ្រឿងចក្រដែកកំពុងកាយយកដីភ្នំទទឹងនឹងបានធ្វើកំណត់ហេតុដកហូតគ្រឿងចក្រជាបណ្តោះអាសន្នដើម្បីចាត់ការបន្តទៅតាមនិតិវិច្បាប់។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here