លោកសួនបវរលោកអីុឡុងនិងក្រុមគ្រួសារបានចូលរួមកាន់បិណ្ឌវេនទី២នៅវត្តខ្លាកូនថ្មីបានចូលរួមបច្ច័យចំនួន២.០០០.០០០រៀលយកទៅកសាងក្នុងវត្តបន្ត

0
24

ខេត្តបន្ទាយមានជ័យ
ព្រឹក ថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២០នេះលោកឧត្តមសេនីយ៍ឯក សួនបវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រីសុងផល្លីនភិរិយាលោកសួនបវរ លោកអីុឡុង សមាជិករដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារបានមូលមតិគ្នាជាឯកច្ឆ័នចូលរួមកាន់បិណ្ឌវេនទី២នៅវត្តខ្លាកូនថ្មី ក្នុងភូមិខ្លាកូនកូនថ្មី សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យក្នុងនោះបានចូលរួមបច្ច័យចំនួន២.០០០.០០០រៀលដើម្បីយកទៅកសាងក្នុងវត្តបន្តនិងថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សារៀនគម្ពីរធម៌វិន័យអស់ត្រីមាសនៅក្នុងវត្តនិងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវត្តសង្សាជាដើម។ក្នុងនោះគេឃើញលោកឧត្តមសេនីយ៍ឯកសួនបវរ លោកស្រីសុងផល្លីន លោកអីុឡុងនិងក្រុមគ្រួសារនិងពុទ្ធបរិស័ទបានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ក្នុងនោះលោកគ្រូចៅអធិការ សុំ វ៉ាន់ ថា បានមានសង្ឃដិកាថាបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេក្នុងចំណោមបុណ្យធំៗជាប្រពៃណីខ្មែរច្រើនទៀតដែលប្រជាពលរដ្ឋបានគោរពបូជាឥតខ្ចោះនៅក្នុងប្រទេសកម្ពុជាយើងនេះ។ពិធីបុណ្យភ្ជុំបិណ្ឌនេះគេចាប់ផ្តើមធ្វើវេនបុណ្យ១ចាប់ពីទី ២ ខែ កញ្ញា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ជាថ្ងៃបិណ្ឌធំបញ្ចប់កម្មវិធីភ្ជុំបិណ្ឌនេះតែម្តង។លោកគ្រូចៅអធិកាបានមានសង្ឃដិកាបន្តទៀតថាក្នុងភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃ ទាំង១៥ថ្ងៃនេះប្រជាពលរដ្ឋអ្នកមានទ្រព្យធនបាននាំគ្នាកាន់វេនគ្រប់វត្តចំណែកប្រជាពលរដ្ឋបាននាំគ្នាកាន់បាយម្នាក់១ស្រាក់ធ្វើដំណើរទៅវត្តដែលនៅជិតផ្ទះរបស់ខ្លួនដើម្បីយកចង្ហាន់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តរៀងៗខ្លួន។លោកគ្រូចៅអធិការបានមានសង្ឃដិកាបន្តទៀតថាក្នុងឧកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរគឺជាការជួបជុំញាតិមិត្តបងប្អូនជិតឆ្ងាយដែលបែកគ្នាអស់រយៈពេលពេញ១ឆ្នាំដើម្បីមកជួបជុំគ្នាធ្វើបុណ្យភ្ជុំបិណ្យនេះជាលក្ខណៈគ្រួសារហើយជាក្រុមៗផងទៅតាមទំនាមទំលាប់ប្រពៃណីខ្មែរយើងផងដែរ។ក្រោយពីបញ្ចប់នៃកម្មពិធីបុណ្យលោកសួនបវរបានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន២.០០០.០០០រៀលនិង
ព្រះសង្ឃចំនួន២០អង្គ ក្នុង១អង្គ បានចំនួន២០.០០០រៀលផងដែរ៕ វ៉ាន់ ណាង

LEAVE A REPLY

Please enter your comment!
Please enter your name here