
មណ្ឌលគិរី: មានហេតុការណ៍រថយន្តដឹកម្រិចឆេះកណ្ដាលផ្លូវនៅវេលាម៉ោង១២និង៣៨នាទីថ្ងៃសុក្រ២រោចខែភទ្របទឆ្នាំជូតទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២០កម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យបានទៅពន្លត់អគ្គីភ័យរថយន្តឆេះមួយគ្រឿងម៉ាកហ្រុនធាគ្មានផ្លាកលេខនៅចំណុចភ្នំបាយឆៅតាមផ្លូវលេខ៧៦អាស្ថិតនៅភូមិពូលូងសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីដោយប្រើទឹកអោយ០១ឡានបានរលត់រថយន្តឆេះអស់ខូចខាតទាំងស្រុង ។
សមត្ថកិច្ចបានអោយដឹងថាអ្នកបើកបរឈ្មោះ ថុល ថា ភេទ ប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរសុីស្នូលបើកឡានអោយឈ្មោះ ម៉ន ស្រី ជាម្ចាស់ឡានឆេះដឹកម្រិចចេញពីពូជ្រៃមកខេត្តមណ្ឌលគិរី ។
មូលហេតុ: ធ្លាយប្រេងតាមប្រអប់លេខពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
