កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីលួចម៉ូតូ

0
22

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបានហើយជិះរត់មិនរួចត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមស្ទាក់ចាប់បានពិតជាលួចចំថ្ងៃស៊យមែន។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី    ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ បូ វាសនា  ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ធាវ សុខមេត  ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីនគរបាលប៉ុស្តិ៍អូរបែកក្អមបានឲ្យទៀតថា៖ នៅមុនពេលកើតជនរងគ្រោះជាម្ចាស់ម៉ូតូបានជិះ ម៉ូតូ០១គ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BV-9295 មកឈប់នៅមុខផ្ទះកើតហេតុខាងលើដោយភ្លេចដកកូនសោរចេញហើយក៍ចូលទៅធ្វើការបានមួយសន្ទុះស្រាប់តែគាត់ចេញមកវិញស្រាប់តែបាត់ម៉ូតូក៍ភ្ញាក់ផ្អើលឡើងតែម្តង។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកជនរងគាត់បានដើរកនឹងមកដាក់ពាក្របណ្តឹងនៅប៉ុស្តិ៍ក្រោយពីទទួលបានពាក្របណ្តឹងរួចកម្លាំងប៉ុស្តិ៍បានចេញរករហូតដល់ចំណុចផ្លូវ២០០៤ក៍ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវក៍ឃាត់ខ្លួនតែម្តង ហើយបានប្រគល់ម៉ូតូនោះឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here