ដោះស្រាយ២០ឆ្នាំ នៅតែមិនចប់ ប្រជាពលរដ្ឋដាក់ពាក្យ បណ្តឹងទៅ ACU

0
109

ពាក្យបណ្តឹងដែលដើមបណ្តឹងប្តឹងនោះមានឈ្មោះ ទី១.លោក ទុយ វ៉ាន់នី ទី២.លោកប៉ាល់ សេដ្ឋា អតីតចៅសង្កាត់និមិត្ត ទី៣.លោកង៉ោ ម៉េង ជ្រួន បច្ចុប្បន្នជាជាអភិបាលរងខេត្ត បន្ទាយមានជ័យ ទី៤.លោកទី សេឺន មេភូមិសុរិយា។
តាមឯកសារបញ្ជាក់ ACU ជូនដល់លោកគាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត ឲ្យធ្វើការបំភ្លឺពាក់ព័ន្ធនឹងប្រវត្តិទំនាស់ដី១១៣ហិកតា របស់ប្រជាពលរដ្ឋ៥១គ្រួសារ នៅចំណុចអូរស្វារអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពី ACU ទទួលបានពាក្យប្តឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្តឹង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ តាមលិខិតរបស់ ACU ប្រជាពលរដ្ឋទាំង៥១គ្រួសារ បានរៀបរាប់ថាពួកគាត់មានទំនាស់ដីធ្លីជាមួយឈ្មោះ ទុយ វ៉ាន់នី តំណាងឲ្យប្រជាពលរដ្ឋ១៤គ្រួសារ។ ដីទំនាស់នោះ ដំបូងឡើយឈ្មោះ ទុយ វ៉ាន់នី បានបញ្ជាក់ច្បាស់ថា ដីរបស់ពួកខ្លួន១៤គ្រួសារ គឺស្ថិតនៅភូមិអូរឫស្សី ឃុំប៉ោយប៉ែត ប៉ុន្តែក្នុងឆ្នាំ២០១៥ មានការបញ្ជាក់ពីលោកមេភូមិសូរិយា និងចៅសង្កាត់និមិត្តអះអាងថា ដីរបស់ឈ្មោះ ទុយ វ៉ាន់នី តំណាងឲ្យពលរដ្ឋទាំង១៤គ្រួសារ ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅវិញ។ តាមអនុក្រឹត្យចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ ស្តីពីការបង្កើតផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត បានបង្ហាញថា ភូមិអូរឫស្សី គឺស្ថិតនៅសង្កាត់ផ្សារកណ្តាល ដូចនេះបានន័យថា ទីតាំងភូមិសាស្ត្រ នៃភូមិអូរឫស្សី មិនដែលប្តូរ ឬមិនដែលកាត់ចូលដែនរដ្ឋបាលភូមិសាស្ត្រភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតឡើយ។ តាមការបំភ្លឺរបស់លោក ហែម រីុ មេភូមិសូរិយាបច្ចុប្បន្ន នេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យូម៉ា ធីវីអនឡាយ យើងថា :ចំនុចប្រជាពលរដ្ឋ៥១គ្រួសារបានរស់នៅសព្វថ្ងៃ គឺស្ថិតនៅក្នុងភូមិសូរិយា ពិតប្រាកដ ចំនែកលោកទី សេឺន មេភូមិសុរិយា ចាស់ គាត់បានស្លាប់យូឆ្នាំហើយ

រីឯលោកប៉ាល់ សេដ្ឋា អតីតជាចៅសង្កាត់ ដែលបានចូលនិវត្តន៍ បានបញ្ជាក់ប្រាប់ថាអ្នកសារព័ត៌មានយើងថា ភូមិអូឬស្សីស្ថិត នៅសង្កាត់ផ្សាកណ្តាលចំនែកចំនុចស្វារអិលស្ថិតនៅសង្កាត់និមិត្ត

ចំនែក ប្រធានរដ្ឋបាលក្រុងប៉ោយប៉ែត លោក.ញឹម ធឿងបានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា រឿងនេះប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងយូរហើយ ហើយរឿងនេះត្រូវបានបញ្ជូនបន្ត ឡើងទៅថ្នាក់លើ ផុតពីដៃរបស់ពួកគាត់ហើយ មានន័យថា រឿងទំនាស់ដី១១៣ហិចតានេះ តំណែង ត្រូវចៅហ្វាយក្រុង មិនមានសមត្ថភាពជួយរកដំណោះស្រាយ រឿង នេះបានឡើយ តាមបទ សម្ភាសន៍ប្អូនប្រុសម្នាក់នៅក្នុងចំណោម ដើមបណ្តឹង ដែលទៅប្តឹងដល់ACU តាមបញ្ជាក់បន្ថែមថា គាត់គ្មាន ជំនឿចិត្ត ចំពោះលោក អុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ នោះទេ ដោយសាររយ:ពេលកន្លងមក លោក អុំ រាត្រី បានរកដំណោះស្រាយ ដោយពួកគាត់ មិនអាចទទួលបាន ដីរបស់ពួកគាត់ ជាដីហិចតា ដោះស្រាយកាលណា អោយដីក្បាល ៨ម៉ែត្រ បណ្តោយ២០ ម៉ែត្រ បានជាពួកគាត់មិនអាចទទួលយកបាន
លោកសូមលោកអភិបាលក្រុង បំភ្លឺករណីនេះ និងផ្តល់ឯកសារពាក់ព័ន្ធទៅ ACU ឲ្យបានទាន់ពេល ដើម្បីបន្តនីតិវិធី»។ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here