ជនសង្ស័យម្នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនដកហូតថ្នាំញៀនបានចំនួន២ កញ្ចប់ធំទម្ងន់ស្មើនឹង ២.០៦៤ក្រាម

0
86

ខេត្តបន្ទាយមានជ័យ
កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះដឹកនាំដោយ លោកវរសេនីយ៍ឯក ជាដាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារគ្រឿងញៀនបានចុះឃាត់ខ្លួនជនសង្ស័យលួចលក់គ្រឿងញៀនជាទ្រង់ទ្រាយធំបានម្នាក់ ឈ្មោះគឹមហួត ភេទប្រុសអាយុ៣៧ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតរស់នៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់លាបស្រុកវាលវែង ខេត្តពោធិ៍សាត់ក្នុងនោះកំលាំងអាវុធហត្ថដកហូតសម្ភារៈនិងភស្តុតាងបានមួយចំនួនមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកម្សៅក្រាមពណ៌សថ្លាចំនួន ២ កញ្ចប់ធំទម្ងន់ស្មើនឹង ២.០៦៤ក្រាម រថយន្ត១គ្រឿងម៉ាកតូយ៉ូតាកូរ៉ូឡាពណ៌ប្រផេះខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E 3600 ទូរស័ព្ទចំនួន ២ គ្រឿង និងរបស់ពាក់ព័ន្ធជាច្រើនទៀត។កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ១០ និង៣៥ នាទីថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចភូមិចក្រី ឃុំជប់វ៉ារី ស្រុកប្រនេតព្រះ ខេត្តបន្ទាយមានជ័យ។តាមការអះអាងរបស់លោកជាតារាបានប្រាប់អ្នកយកព័ត៌មានដឹងថា មុននឹងបង្ក្រាបជនសង្ស័យបាននោះកម្លាំងអាវុធហត្ថបានទទួលព័ត៌មានពីបណ្ដាញភ្នាក់ងារផ្ដល់ព័ត៌មានថានៅចំណុចខាងលើមានជនសង្ស័យកំពុងរកស៊ីជួញដូរគ្រឿងញៀនក្រោយពីទទួលព័ត៌មានហើយកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតឈានដល់ឃាត់ខ្លួនបានជនសង្ស័យនៅចំណុចកើតហេតុខាងលើហើយបញ្ជូនមកស្នងការដ្ឋានអាវុធហត្ថខេត្តដើម្បីសួរនាំបន្ត។លោកជាដារាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាគ្រឿងញៀនទាំងអស់នេះរូបគេសីុឈ្នួលកាន់ឲ្យគេយកទៅឲ្យអ្នកទិញបន្តចំនួន២លើកមកហើយហើយថ្ងៃឈ្នួលយកទៅឲ្យគេ២លើកនោះបានប្រាក់ចំនួន១.៥០០ដុល្លា។ផ្អែកលើចម្លើយសារភាពនិងវត្ថុតាងខាងលើកម្លាំងអាវុធហត្ថបានធ្វើការសន្និដ្ឋានថាជនសង្ស័យខាងលើពិតជាបានលួចជួញដូរគ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។លុះនៅព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្តបានចុះមកធ្វើការពិនិត្យគ្រឿងញៀនហើយបានធ្វើការសម្របសម្រួលបន្ទាប់មកជនសង្ស័យនិងថ្នាំញៀនអនុវត្តតាមវិធានការផ្លូវច្បាប់តែម្តង៕ វ៉ាន់ ណាង

LEAVE A REPLY

Please enter your comment!
Please enter your name here