Katy Perry: ខ្ញុំជាជនរងគ្រោះពីសម្ពាធបណ្តាញសង្គម

47

Katy Perry បាននិយាយថានាងជាជនរងគ្រោះពីបណ្តាញសង្គមដោយសាតែសម្ពាធសង្គមដែលចែកចាយគ្រប់សកម្មភាពតាមអនឡាញ។

អ្នកចម្រៀងនិងជាអ្នកវិនិច្ឆ័យក្នុងកម្មវិធី American Idol បាននិយាយថា Instagram និង Twitter ជាភស្តតាងនៃការធ្លាក់ចុះអរិយធម៌។ នាងក៏លើកទឹកចិត្តប្រិយមិត្តរបស់នាងកុំអោយយកចិត្តទុកដាក់អំពីព័ត៌មានសង្គម និងដើម្បីជំនួសការផ្សាយផ្ទាល់អំពីជីវិតរបស់ពួកគេ។

Perry មាន Follower ជាង ៦៨​លាននាក់​តាម Instagram និង Follower ១០៨ លាននាក់​តាម  Twitter ប៉ុន្តែនាងបាននិយាយថានាងនឹងមិនផ្សាភ្ជាប់ជីវិតទាំងមូលរបស់នាងតាមអនឡាញទេ។

នាងបាននិយាយប្រាប់សារព័ត៌មាន Refinery29 ​ថា “វាលំបាកដោយសារតែខ្ញុំមិនយកចិត្តទុកដាក់អំពីវាហើយគ្រាន់តែផ្សាយផ្ទាល់អំពីជីវិតរបស់ខ្ញុំ”។ “យើងទិញសម្លៀកបំពាក់និងផលិតផល​ ឬក៏ទៅចូលរួមព្រិត្តិការណ៍ដើម្បីបានរូបថត វាមិនល្អទេសម្រាប់យើងជាកោសិការសង្គម។” “ខ្ញុំគិតថាវាពិតជាការធ្លាក់ចុះនៃអរិយធម៌ ប្រសិនបើយើងងុបងល់លើវា”។

តារាចម្រៀងវ័យ ៣៣ឆ្នាំ រូបនេះបាននិយាយថានាងកំពុងតែព្យាយាមស្វែងរកភាពស្មើរគ្នាចំពោះអ្វីដែលនាងបង្ហោះតាមអនឡាញ ដោយសាតែនាងងាយទទួលរងសម្ពាធដូចអ្នកគ្រប់គ្នាដែរ។

Perry មិនមែនជាតារាទីមួយទេ ដែលនិយាយអំពីសម្ពាធពីការមានគណនេយ្យព័ត៌មានសង្គម ជាពិសេសអ្នកដែលមានចំនួនអ្នក Follow ច្រើន៕