កំពង់ធំ ដីព្រៃជិត 300 ហិតាដែលសង្ស័យថាជាប់នឹងគម្របព្រៃឈើ ដែលត្រូវហាមឃាត់

0
197

—————————————————–
ជាក់ស្ដែងនៅថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2020 វេលាម៉ោង 02និង15 នាទី ដោយមានបញ្ជាផ្ទាល់ពីឯកឧត្តមស៊ិនវីរៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យលោកសាយវាសនាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ

ដឹកនាំកម្លាំងសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើចុះទៅត្រួតពិនិត្យមើលស្ថានភាពដីព្រៃជិត300ហិតា ដែលសង្ស័យថាជាប់នឹងគម្របព្រៃឈើនោះ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ

លោកសាយវាសនាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានមានប្រសាសន៍ថាដីនេះលោកសង្ស័យតែជាប់នឹងគម្របព្រៃឈើដូច្នេះលោកព្រះរាជអាជ្ញាបានឲ្យជំនាញចុះចុចមើល gps និង utdm ដើម្បីយកចំណុចឲ្យបានច្បាស់លាស់ ព្រោះអីក្រុមហ៊ុនគ្រួសារសុខសាន្តដែលកំពុងតែមានការអភិវឌ្ឍនៅលើផ្ទៃដីនេះមិនទាន់មានច្បាប់គ្រប់គ្រាន់ទេ

ដូច្នេះលោកព្រះរាជអាជ្ញាបានប្រាប់ទៅតំណាងក្រុមហ៊ុនគ្រួសារសុខសាន្តដែលកំពុងតែរៀបចំគម្រោងដីឡូតិ៍លក់នោះអោយផ្អាកសិន រង់ចាំជំនាញធ្វើការអោយបានច្បាស់លាស់ថាតើដីនៅចំណុចនេះជាប់គម្របព្រៃឈើឬអត់

លោកសាយវាសនាព្រះរាជអាជ្ញារងបានបញ្ជាក់ប្រាប់ក្រុមការងារក៏ដូចជាជំនាញឬក៏តំណាងក្រុមហ៊ុនថាជាធម្មតាច្បាប់ត្រូវអោយទុកព្រៃនៅតាមមាត់បឹងព្រែកត្រពាំងដែលជារបស់ធម្មជាតិ ឥឡូវលោកព្រះរាជអាផ្ញាបានហាមមិនអោយធ្វើបន្តទៀតទេរងចាំបញ្ជាក់ពីជំនាញអោយបានច្បាស់លាស់សិន ។š

LEAVE A REPLY

Please enter your comment!
Please enter your name here