សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣ នាក់ក្នុងចំណោមបក្ខពួក១០នាក់ ករណីស្ទាក់កាក់រថយន្តអ្នកដំណើរ បង្ករបួសស្នាម ទៅលើស្ត្រីមានផ្ទៃពោះ

0
1063

04/09/2020
កំពង់ឆ្នាំង: លោក ពេជ្រ សុខឿ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា នារសៀលថ្ងៃទី៤ ខែ០៩ ឆ្នាំ២០២០នេះ មានករណីឃាត់ខ្លួនមនុស្ស ៣ នាក់ពាក់ព័ន្ធនឹងករណីហឹង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា។

-សេចក្តីរាយការណ៍អោយដឹងថា កាលពីវេលាម៉ោង១០ៈ១៥នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្ពានអូរញឹងទល់មុខធនាគារ ABA ស្រុកកំពង់ត្រឡាច កំពង់ឆ្នាំង មានជនបង្ករមួយក្រុមមានគ្នាជិត១០នាក់ ស្រវឹងជោកជាំបានបើករថយន្តមកវ៉ារថយន្តជនរងគ្រោះ ហើយក៍ឈប់កាក់ពីមុខ បានចុះមករករឿងខាងជនរងគ្រោះ និងបានបង្កជាទំនាស់ពាក្យសំដី ឈានដល់ការវាយតប់គ្នា បានបង្កររបួសស្នាម ដល់ស្ត្រីមានផ្ទៃពោះ៨ខែ ធ្វើអោយមានរបួសជាទំងន់ ។

-ដោយខ្លាចមានការប៉ះពាល់ដល់កូនក្នុងផ្ទៃ ស្ត្រីរូបនេះគាត់មានជំងឺឡើងឈាម ចុកចង្កេះ ឈឺពោះវិលមុខផង មានអាការៈមិនស្រួល ក្រុមគ្រួសារបាននាំស្ត្រីមានផ្ទៃពោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។

-សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនបង្កទាំង ៣ នាក់ឱ្យមានរបួសស្នាមទៅលើស្ត្រីមានផ្ទៃពោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here