ជីកដីនៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាប់មាត់ទន្លេប៉ះចំរូបចម្លាក់តោថ្មដែលកប់ក្នុងដីរាប់សិបឆ្នាំ

0
82

ភ្នំពេញ:​ កងកំលាំងស៊ីម៉ាក់ (CMAC) បានជីកដីប៉ះចំរូបចម្លាក់តោថ្ម សល់ពីសម័យបុរាណនៅខាងមុខក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាជាប់​មាត់ទន្លេនៅរសៀលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០នេះ។

បើតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុករបស់លោក ហេង រតនា ប្រធាន CMAC រូបចម្លាក់នេះមានកំពស់ជាង២.៥ម៉ែត្រ ទំហំដងខ្លួនជាង១ម៉ែត្រ។

ក្រោយជីកឃើញកំលាំងស៊ីម៉ាក់ក៏បានប្រគល់តោថ្មនេះជូនទៅ​សាលារាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្ត។

ការជីកឃើញនេះខណៈកំលាំងស៊ីម៉ាក់បោសសំអាតគ្រាប់ដើម្បីអនុវត្តគំរោងអភិវឌ្ឍនៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកទី៦របស់រាជធានីភ្នំពេញដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here