នាយឧត្តមសេនីយ៍សៅ សុខាអញ្ជើញចូលរួមកាន់បិណ្ឌចំនួន៣វត្តនៅស្រុកស្វាយទាបខេត្តស្វាយរៀង

0
144

ខេត្តស្វាយរៀង៖នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យធំមួយរបស់ប្រទេសកម្ពុជានាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ២០២០បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌចំនួន៣វត្តនៅស្រុកស្វាយទាបខេត្តស្វាយរៀងដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង ៧សន្តាននឹងវីរជន វីរៈនារីស្នេហាជាតិដែលអង់អាចក្លាហានដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍សៅ សុខាបានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋប្រជាពុទ្ធបរិស័ទនៅស្រុកស្វាយទាបខេត្តស្វាយរៀងផងដែរ។

នៅក្នុងឱកាសនោះលោកនាយឧត្តសេនីយ៍សៅ សុខាបានថ្លែងផ្ដាំផ្ញើដល់ប្រជាពុទ្ធបរិស័ទអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ការពារជំងឺកូវីដ១៩កុំឱ្យឆ្លងរាលដាលដល់សហគមន៍ជាដាច់ខាតដោយត្រូវធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងដៃជាមួយអាកុល សាប៊ូជែល ពាក់ម៉ាសនិងនៅគម្លាតឆ្ងាយពីគ្នាជាដើម។

លោកបានបញ្ជាក់ថាគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាពពេញលេញ ពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។ហើយសូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។

នៅក្នុងពិធីកាន់បិណ្ឌរបស់នាយឧត្តមសេនីយ៍សៅសុខានិងក្រុមការងារបានប្រគេនបច្ច័យនិងទេយ្យវត្ថុមួយចំនួនដល់វត្តព្រៃធ្នុង វត្តស្វាយទន្ទឹម និងវត្តស្វាយរំពារ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។

សូមបញ្ជាក់ថាពាក្យថា “ភ្ជុំបិណ្ឌ”មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូច្នេះ អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ ដែលយើងហៅថា “បាយបិណ្ឌ”) ។នៅឆ្នាំ២០២០នេះកម្ពុជាប្រារព្ធបុណ្យប្រពៃណីនេះ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ចាប់ពីថ្ងៃទី៣ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា៕ដោយជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here