លោក សាយ វាសនា ព្រះ រាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ធំចុះបង្រ្កាបទីតាំងកន្លែងលួចធ្វើអជីវកម្មវាយថ្មដោយគ្មានច្បាប់អនុញាតិ

0
142

ខេត្តកំពង់ធំ ÷ លោក សាយ វាសនា ព្រះ រាជអាជ្ញារងអម សាលាដំបូងខេត្តកំពង់ធំ បាន ដឹកនាំកម្លាំង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៤ នាក់ មន្ត្រីនៃមន្ទីររ៉ែនិងថាមពល ២ នាក់ រថយន្ត ៣ គ្រឿង ដែលក្រោមការបញ្ជាពី ឯកឧត្តម.ស៊ិន វិរះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងការលបលួចធ្វើអជីវកម្មវាយថ្មលក់ ដោយគ្មាច្បាប់អនុញ្ញាត កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២០ នៅភូមិ គីរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងវាយថ្មនេះ បាន លបលួចធ្វើអាជីវកម្មដោយខុសច្បាប់ ជាយូរមកហើយរហូតធ្វើបានដល់ទៅ១១រណ្ដៅ និងអ្នកមកវាយថ្មមានចំនួន១១គ្រួសារ។
ដែលមានអ្នកចាំទទួលទិញថ្មឈ្មោះ ទង់ គឹមឡា ជាអ្នកទិញពីពួកគាត់ក្នុង១ឡាន៩0000រៀល ដែលពួកគាត់ជាពលរដ្នក្រក្សត់និងគ្មានការងារពិតប្រាកដបានសំរេចចិត្តមកវាយថ្មលក់អោយលោក ទង់ គឹមឡា ដើម្បីរកចំណូល ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។

លោក សាយ វាសនា ព្រះ រាជអាជ្ញារង បានអោយបងប្អូនពលរដ្ឋទាំង១១រួសារនោះផ្អាកសកម្មភាពវាយថ្មបន្តទៅទៀត។ក្នុងនោះបានអញ្ចើញពួកគាត់ចំនួន6នាក់ទៅសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ធ្វើកំណត់ហេតុដើម្បីស្វែងរកអ្នកនៅពីរក្រោយ ហើយបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here