ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

0
65

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ១៤:៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោករសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំសហការជាមួយនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក ហុីង យ៉ាន និងកម្លាំងស្នងការដ្ឋានខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមឈុង បាន​អនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១០៤/២០២០​ ចុះថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ​ និងឃាត់ខ្លួនបានជនសង្ស័យ​ឈ្មោះ​ គប់​ ផា​ ភេទប្រុស​ អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ ស្ថិតនៅត្រង់ចំណុចភូមិចំលងរមាំងលេី​ ឃុំអូរសំរិល​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ ។

សំភារះដកហូតមាន​ ម៉ូតូ០១គ្រឿងម៉ាក​ HONDA WAVE មិនស្គាល់ឆ្នាំផលិត​ ពាក់ស្លាកលេខភ្នំពេញ​ ១AH-៣១២៥​ ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ត្រង់ចំនុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី ប៉ុនប៉ងមនុស្សឃាត បង្កឡើងដោយជនសង្ស័យឈ្មោះគុប ផា បានធ្វើសកម្មភាព យកកាំបិតតាំងតោ កាប់ប្រហារលើស្រ្តីជនរងគ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលអោយដាច់កដៃ និងជះទឹកអាសុីតពីលើបន្ថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្ត ។

LEAVE A REPLY

Please enter your comment!
Please enter your name here