មន្រ្តីអាជ្ញាធរមូលដ្ឋានពុករលួយ ឃុបឃិតជាមួយឈ្មួញលក់ដីព្រៃរបស់រដ្ឋ និងបែរជាទំលាក់កំហុសលើអ្នកកាសែត

0
141

តាមសេចក្តីរាយការណ៏បានឧ្យដឹងថាដីព្រៃលិចទឹកនិងដីព្រៃកោងកាងដីព្រៃភ្នំនៅឃុំថ្មសរស្រុកបុទុមសាគរខេត្តកោះកុង ត្រូវបានបំផ្លិចបំផ្លាញដោយសារមេខ្លោងបួននាក់ដែលជាអាជ្ញាធរមូលដ្ឋាន រួមនឹងមេឃុំប្រចាំថ្មសរជាយូរយាណាស់មកហើយ ដែលចេះតែចុះហត្ថលេខាទិញលក់ដីរបស់រដ្ឋឲ្យពួកឈ្មួញព្រោះតែលាភសក្ការ:។

ពលរដ្ឋបានរិះគន់ថាស្ទូចត្រីជិត១០ឆ្នាំហើយទំរំាបានត្រីធំបួនក្បាលចេញមុខ រួមនិងមេត្រីឆ្លាមមួយក្បាលទៀតដែលធំធាត់បំផុត។

មន្រ្តីដែលធ្វើអោយដីព្រៃភ្នំដីព្រៃលិចទឹក រួមនឹងដីព្រៃកោងកាងបាត់បង់ជាច្រើនមានឈ្មោះដូចខាងក្រោម:
(១)លោក អិក កួន មេឃុំថ្មសរ
(២)ឈ្មោះ សន ចេក ជាមេភូមិនៅភូមិស្រែថ្មី ឃុំថ្មស។
(៣)ឈ្មោះ សុីម សុឃិន ជាមេភូមិ ចំលងគោ ឃុំថ្មស
(៤)ឈ្មោះ ជា សុថាវីរិទ្ធ ជាមេភូមិថ្មស ឃុំថ្មស ត្រូវជាក្មួយលោក អិក កួន។

(៥)ឈ្មោះ ហៀង ហៃ ជាមេភូមិ ធ្នង់ ឃុំកណ្ដោល។
សូមបញ្ជាក់ថា មេភូមិទាំងបួននាក់នេះនៅក្នុងស្រុក បូទុមសាគរ ក្នុងខេត្តកោះកុង។

គួររំលឹកថាមេភូមិទាំងបួននាក់នេះរួមទាំងលោក អិក កួន មេឃុំថ្មសបានរួមសមគំនិតគ្នា ច្រងក្រងជាប្រព័ន្ធ បំផ្លិចបំផ្លាញដីសម្បត្តិរដ្ឋ ឃុបឃិតគ្នា ចុះហត្ថលេខា ក្នុងការលក់ដីទិញដី គ្រប់ប្រភេទ មិនថាដីព្រៃភ្នំ ដីព្រៃលិចទឹកដីព្រៃកោងកាង ដីសហគមន៍ ដីឧទ្យានជាតិ អ្នកទាំងអស់នេះសុទ្្ធតែបាន ចុះហត្ថលេខាទាំងអស់ នៅក្នុងការលក់ទិញដីធ្លីរបស់រដ្ឋ។

ជាពិសេសនោះ មេភូមិទាំងបួននាក់នេះ រួមទាំងមេឃុំ អិក កួន ដែលបានឃុបឃិតគ្នា ចងប្រព័ន្ធជាមួយជនល្មើស ដែលកាប់ទន្ទ្រានដីរបស់រដ្ឋ និង ដីឧទ្យានជាតិបូទុមសាគរ ដូចជាឈ្មោះ ឡាត់ នៀវ ដែលបានទន្ទា្រនកាប់ដីព្រៃខុសច្បាប់នៅចំណុចដីព្រែភ្នំព្រែករាក់ ហើយអ្នកទាំងនេះមិនបានទៅទប់ស្កាត់ទេ អ្នកសារព័ត៌មាន ចុះទៅថតរូបភាពហើយ មានការ ប្រើប្រាស់អំពើហឹង្សា មកលើអ្នកសារព័ត៌មាន ពីរនាក់ពេលដែលចុះទៅយក ព័ត៌មាននៅក្នុងការកាប់ដីព្រៃភ្នំនោះទៀតផង។

គួររំលឹកថា កន្លងមក មានអ្នកសារព័ត៌មានឈ្មោះ យួនឈីវ ដែលចុះផ្សាយ ពីរឿង អាស្រូវរបស់មេឃុំ អិក កួន និង លោកមេភូមិ នៅក្នុងឃុំថ្មសរច្បាស់ពេក ទើប មេឃុំ អិក កួន នៅមិនសុខបក់មិនល្ហើយ ដោយសារ ខ្លួនមាន ការពុករលួយនៅ ឃុំ ថ្មសច្រើនពេក ហើយមេឃុំ បានប្រើប្រាស់ មធ្យោបាយបន្លំបោកប្រាស់ អោយប្រជាពលរដ្ឋ មិនយល់ពីច្បាប់ នាំគ្នាផ្ដិតមេដៃទំលាក់កំហុសមកលើអ្នកកាសែតយួនឈីវថាជាអ្នកដើរកាប់បំផ្លាញដីព្រៃរបស់រដ្ឋទៅវិញ។
តាមប្រភពព័ត៌មាន ពីមន្ត្រី សាលាឃុំ ថ្មស៣នាក់ រួមនិង អ្នកដែល ស្នឹទ្ធស្នាលរបស់មេឃុំ អិក កួន ជាច្រើននាក់ទៀត សូមមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ ថា លោកអិក គួនរអ៊ូថាអាឈីវនេះ ពូកែចុះព័ត៌មាន អញណាស់ ហើយអោយលុយវា វាមិនយកទៀត តើវាចង់បានលុយ ប៉ុន្មាន?។ លោក មេឃុំ និយាយប្រាប់អ្នក ដែលជិតស្និទ្ធនោះថា ថ្ងៃណាអញអោយ មេភូមិ នាំប្រជាពលរដ្ឋ ផ្ដឹតមេដៃ ទំលាក់វាម្ដង មិនអោយធ្វើ កាសែតនៅឃុំថ្មសនេះទេ។ មេឃុំ បន្តថា អាឈីវ នេះមិនដែលចុះ រឿងល្អទេចំពោះគាត់។
លោកយួនឈីវបញ្ជាក់ថាកន្លងមក មេឃុំ អិក កួន បានអោយលុយ លោកជាច្រើនដងដែរ ចាប់ពី២០០ដូល្លាឡើងទៅ (ពីររយដូល្លា) តែលោកមិនដែលយកលុយលោកអិកគួនទេទើបមេឃុំគុំគួនលោកដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ម្ដងថា ប្រជាពលរដ្ឋដែល នាំគ្នាផ្តឹតមេដៃទំលាក់កំហុសលើលិកយួនឈីវនោះ មួយចំនួនសុទ្ធតែអ្នក កាប់ទន្ទ្រានដីព្រៃភ្នំទាំងអស់ ដោយសារតែ អ្នកសារព័ត៌មាន បានទៅថតទីតាំងដីព្រៃរដ្ឋទាំងអស់នោះ ហើយទើបពួកគេខឹងសម្បារនិង ប្រជាពលរដ្ឋមួយចំនួនទៀត ពួកគាត់ មិនយល់ច្បាប់ ចាញ់បោករបស់មេខ្យល់។

កាលពីថ្ងៃទី៣ខែកក្តដាឆ្នាំ២០២០នេះ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានចេញ លិខិតជូនដំណឹង គ្រប់ភូមិឃុំ ស្រុកខេត្តទាំងអស់ដោយបញ្ជាក់ច្បាស់ៗ ថា ប្រជាពលរដ្ឋទាំងអស់គ្នាមិនត្រូវ កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋទេ បើសិនប្រជាពលរដ្ឋនោះ កាប់នឹងត្រូវប្រឈមនឹងផ្លូវច្បាប់ ហើយអាចជាប់គុកទៀត។

ហើយកាលពីថ្ងៃទី២៨ខែសុហាឆ្នាំ២០២០ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្ត មានប្រសាសន៍ នៅក្នុងការ ប្រកាស តែងតាំង លោក អភិបាលស្រុក នៅស្រុក គីរីសាគរដោយ លោក ជំទាវ លើកឡើង ប្រាប់ប្រជាពលរដ្ឋនៅទីនោះថា មិនអោយកាប់ដីព្រៃទេ មិនថា មន្ត្រីរាជការ ឬប្រជាពលរដ្ឋទេ គឺត្រូវតែ មានទោស ជាប់ពន្ធនាគារទាំងអស់។

រង់ចាំមើល អាជ្ញាធរដែលពាក់ព័ន្ធ មានវិធានការយ៉ាងណា ចំពោះ ឈ្មោះឡាត់ នៀវ ដែលកាប់ ទន្ទ្រានដីព្រៃភ្នំនេះ មានភស្តុតាងពិតជាក់ស្តែងហើយ។

ចំណែក ភូមិ មេឃុំ ដែលដឹងហើយមិន រាយការណ៍នោះត្រូវតែមានទោសចំពោះមុខច្បាប់។

ការសាចទឹកដាក់គ្នាមិនអាចរកយុត្តិធម៌បានឡើយសូមសំណូមពរ ទៅដល់ថ្នាក់ខេត្ត ដាក់ កម្លាំងចុះមកពិនិត្យរឿងនេះ ជាពិសេសខាង អង្គភាពប្រឆាំងអំពើពុករលួយចុះម្ស្រាវជ្រាវរឿងរ៉ាវមិនប្រក្រតីពុករលួយខាងលើនេះផង។
អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក អិក កួន និងលោកមេភូមិទាំងបួននាក់ខាងលើបានទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here