គ្រឿងចក្រកែរច្នៃគ្មានសន្ទះក្រោយ កំពុងសម្រុកជីកដីសណ្តមាត់ស្ទឹងស្នាយពលលក់ដោយសេរីដែលគេស្គាល់ច្បាស់ថាជារបស់ (តាស្រូយ)

0
52

(ព្រៃវែង)៖ ឈ្មួញមានឥទ្ធិពលបានដាក់គ្រឿងចក្រជីកកកាយយកអាចម៌ដីនៅតាមមាត់ស្ទឹងស្នាយពល ថែមទាំងប្រើប្រាស់រថយន្តកែរច្នៃគ្មានសន្ទះក្រោយ បង្កឲ្យជ្រុះអាចម៌ដីប្រឡាក់ផ្លូវ និងមានធូលីដីហុយប៉ះពាល់សុខភាពពលរដ្ឋនៅសងខាងផ្លូវ។
ទីតាំងគ្រឿងចក្រដែលកំពុងជីកកកាយ និងដឹកជញ្ជូននេះ ស្ថិតចំណុចស្ទឹងស្នាយពល ក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពពីពលរដ្ឋបានឲ្យដឹងថា ម្ចាស់គ្រឿងចក្រឈ្មោះគៀង ជាកូនតាសូ្រយ ដែលមានផ្ទះនៅនិងផ្សារស្នាយពលនេះតែម្តង។
ម្ចាស់គ្រឿងចក្រខាងលើ
សកម្មភាពជីកកកាយស្ទឹងស្នាយពល ត្រង់នេះបន្តិចត្រង់នោះក្រហេងក្រហូង និងមានជម្រៅជ្រៅៗជិតដល់ក្បាលប្រែត។ បងប្អូនប្រជាពលរដ្ឋដែលមានសត្វគោក្របីកំពុងព្រួយបារម្ភចុះកំពង់លែងបាន! ជាពិសេសក្មេងតូចៗដែលទៅឃ្វាលគោក្របីបើសិនធ្លាក់ចូលពិតមិនរស់។

ប្រភពដដែលបានលួចបង្ហើបទៀតថា រាល់សកម្មភាពនៃការធ្វើអាជីវកម្មនេះកំពុងផ្គើនទៅនិងច្បាប់ចរាចរណ៍ថ្មីដែលក្រសួងមហាផ្ទៃ បានដាក់ឲ្យអនុវត្តនៅដើមឆ្នាំ២០២០នេះ។
ដោយប្រើប្រាស់សុទ្ធតែកែរច្នៃគ្មានបទដ្ឋានត្រឹមត្រូវ វាអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃជាយថាហេតុ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រឹតបណ្តឹងច្បាប់ចរាចរណ៍។
រថយន្តនីមួយៗត្រូវមានស្លាក់លេខបង់ពន្ធឲ្យបានត្រឹមត្រូវ និងយកទៅឡើងឈៀកឲ្យបានគ្រប់គ្នា។
រាល់ការដឹកជញ្ជូនប្រភេទរថយន្តបែនទាំងអស់ ត្រូវតែគ្រប់ស្បៃឬប៉ាតង់ឲ្យបានត្រឹមត្រូវ កុំឲ្យជ្រុះកម្ទេចកម្ទីឬអាចម៌ដីប្រឡាក់ផ្លូវវាអាចបង្កលំបាកដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

ទោះបីជាយ៉ាងពលរដ្ឋសូមស្នើដល់អាជ្ញាធរមូលដ្ឋានរហូតថ្នាក់ខេត្ត និង មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់សូមមានវិធារការក្តៅចំពោះគ្រឿងមួយវង់នេះផងទាន៕

រាល់ការចោតប្រកាន់ខាងលើនេះភ្ញាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់គ្រឿងចក្របានទេ! ព្រោះគ្មានលេខទូរស័ព្ទ។
ប៉ុន្តែលោក ណេត នឿន មេឃុំរកាបានថ្លែងថា គ្រឿងចក្រដែលមកជីកនៅទីតាំងខាង លោកមិនបានដឹងទេ! លោកបានបញ្ចាក់ទៀតថា នឹងឲ្យកូនចៅចុះទៅមើល។
រីឯលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានថ្លែងថា សួរទៅលោកមេឃុំរកាទៅដឹងហើយ។

ចំពោះលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រៃវែង បានប្រាប់ឲ្យដឹងនៅរសៀកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះថា បើសិនជាឃើញរថយន្តដឹកជញ្ជូនគ្មានគ្រប់ស្បៃឬប៉ាតង់ និងគ្មានសន្ទះក្រោយ សូមថតរួចផ្សព្វផ្សាយជាព័ត៌មាន ដើម្បីងាយស្រួលដល់លោកក្នុងការចាត់វិធានការទៅលើម្ចាស់គ្រឿងចក្រទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here