បុរស់រងគ្រោះ០១នាក់ សម្រេចចិត្តធ្វើអត្ត ឃាត(ចងកសម្លាប់ខ្លួន)ដោយយកខ្សែអង្រឹងទៅចងកភ្ជាប់ និងទ្រើងត្រឡារបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។

0
60

ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោងប្រមា ណ០១និង៣០នាទីទៀប ភ្លឺថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចទ្រើងត្រឡាច របស់ជន​រង ស្ថិត​ នៅភូមិ​ពណ្ណរាយ​ សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​ ។
សពមាន ឈ្មោះ ហុន​ ហុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិ​ខ្មែរ មានទីលំនៅភូមិ កើតហេតុខាងលើ​ បានធ្វើសកម្មភាព យកខ្សែរអង្រឹងប្រវែង ០,៥០ម៉ែត្រ នៅមុខផ្ទះយកទៅចងភ្ជាប់នឹងទ្រើងត្រឡាចខាងកើតផ្ទះចំងាយ​ ៥,២០ ម៉ែត្រ​ យកធុងស្ពេតត្រូឈរពីលើរួចចងកសម្លាប់ខ្លួនឯងតែម្ដង។
ក្រោយពី​ទទួល​បាន​ព័ត៌មាន​ ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​សួង​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សួង​ គ្រូពេទ្យ​ជំនាញ​ ក្រុមប្រឹក្សាសង្កាត់ លោក​មេភូមិ​ ចុះដល់ កន្លែងកើតហេតុ​ធ្វើការពិនិត្យទៅលើសពឃើញ ថា បានស្លាប់ដោយចងកសម្លាប់ខ្លួន ឯងពិតប្រា កដមែន ពុំមានពាក់​ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ទេ។

ក្រោយ​ពី​បាន​ពិនិត្យ​ចប់​សព្វគ្រប់​សមត្ថកិច្ច​យើងបាន​ប្រគល់​សាកសព​ជូន​ទៅ គ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណ។
*Byផ២

LEAVE A REPLY

Please enter your comment!
Please enter your name here