អភិបាលខេត្តកំពង់ធំ អំពាវនាវដល់កងកម្លាំង រួមគ្នាការពារប្រយោជន៍រដ្ឋ និងរួមគ្នារក្សាប្រយោជន៍ស្របច្បាប់ជូនប្រជារាស្ត្រ

0
23

(កំពង់ធំ)៖ ថ្លែងនៅក្នុងពិធីចុះសាកសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ចដែលប្រចាំការភាសាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ស្ថានីយផ្សព្វផ្សាយនិងស្ដាប់ព្រៃឈើអន្លុងថ្ម ដែលមានទីតាំងស្ថិតនៅភូមិអូរគគីរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់កងកម្លាំងសមត្ថកិច្ច រួមគ្នាការពារប្រយោជន៍រដ្ឋ និងរួមគ្នារក្សាប្រយោជន៍ស្របច្បាប់ជូនប្រជារាស្ត្រ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់បងប្អូនកងកម្លាំងទាំងបីក្នុងការចុះបំពេញភារកិច្ចតាមតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងពេលអនុវត្តតាមបទបញ្ជា ដើម្បីការពារប្រយោជន៍រដ្ឋ និងរក្សាប្រយោជន៍ស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនឲ្យបាត់បង់ប្រយោជន៍ទាំងសងខាងនោះឡើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា បងប្អូនកងកម្លាំងត្រូវរួមសហការគ្នាអោយបានល្អប្រសើរក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអន្លង់ថ្ម ដោយការទទួលខុសត្រូវខ្ពស់ ដោយតម្លាភាព ក្នុងពេលរក្សាសន្ដិភាពនៅនិងកន្លែងដោយមិនអាចនៅរងចាំហើយមើលបំណាំគ្នានោះទេ។

ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តម បានរំលឹកណែនាំដល់កងកម្លាំងទាំងបីឱ្យមានការយកចិត្តទុកដាក់ និងរួបរួមគ្នារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅតំបន់ស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើអន្លង់ថ្ម ប្រកបដោយយុទ្ធសាស្ត្រឈ្នះឈ្នះ។ ជាពិសេសសូមបងប្អូនកងកម្លាំងទាំងអស់ត្រូវមានឆន្ទៈ មនសិការ យន្តការដោះស្រាយរាល់បញ្ហាដោយផ្អែកលើមូលដ្ឋានច្បាប់ ពិសេស “រួមគ្នាការពារប្រយោជន៍រដ្ឋ និងរួមគ្នារក្សាប្រយោជន៍ស្របច្បាប់ជូនរាស្ត្រ”។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនបងប្អូនកងកម្លាំងទាំងបីដែលកំពង់ប្រចាំការនៅតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអន្លង់ថ្ម រួមមាន អង្ករ ទឹកសុទ្ធ ទឹកក្រូច មី បន្លែ សាច់ និងថវិកាមួយចំនួនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here