ឯកឧត្តម​ លីវ​ សុភក្រ្តា​ ឧបត្ថម ថ្មមិចចំនួន ៥០ឡាន សំរាប់ជួយ ជួសជុលផ្លូវមួយខ្សែប្រវែង៤,៨០០ម៉ែត្រ​ ក្នុងសង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត

0
95

(បន្ទាយមានជ័យ)៖​ ដោយមេីលឃេីញពីស្ថានភាពលំបាកក្នុងការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់និមិត្ត​ ឯកឧត្តម​ លីវ​ សុភក្រ្តា​ បានធ្វេីការឧបត្ថម្ភថ្មមុិច៥០ឡាន ក្នុងការរួមចំណែកជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត​ ធ្វេីការជួសជុល​ និងក្រាលថ្មមុិចលេីផ្លូវមួយខ្សែប្រវែង៤,៨០០ម៉ែត្រ​ ដេីម្បីធ្វេីអោយប្រសេីរឡេីងនូវការធ្វេីដំណេីរ​ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ។ រសៀលថ្ងៃសៅរ៍​ ទី០៥​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម​ លីវ​ សុភក្រ្តា​ អនុរដ្ឋលេខាធិការ​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ​​ បាន​ចុះពិនិត្យការងារជួសជុល​ និងធ្វេីការក្រាលថ្មមុិចលេីផ្លូវមួយខ្សែប្រវែង៤,៨០០ម៉ែត្រ ពីចំណុចផ្លូវជាតិលេខ៥​ ទៅដល់សំណង់ចិន​ ស្ថិតក្នុងភូមិសុខសាន្ត​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​​។ ហេីយឯកឧត្តមអនុរដ្ឋលេខធិការ​ ក៏បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ​រាល់ការដឹកជញ្ជូនទំនិញ​ ឬកសិផលផ្សេងៗសូមកុំធ្វេីការដឹកលេីសទង្ងន់​ ព្រោះអាចធ្វេីអោយផ្លូវដែលបងប្អូនធ្វេីដំណេីរងាយនឹងរងការខូចខាត។ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here