ផ្ទះពលរដ្ឋ០១ខ្នងត្រូវ អគ្គីភ័យឆាបឆេះអស់ទាំងស្រុង

0
33

(កំពង់ធំ)៖ ផ្ទះពលរដ្ឋ០១ខ្នងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២០ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឡាញ់ ផុន ភេទ ស្រី អាយុ ៤៩ ឆ្នាំ ។
ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ ០៧ម៉ែត្រx០៨ម៉ែត្រ
ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា ។
ខូចខាតរួមមាន: ឆេះផ្ទះ០១ខ្នងឆេះអស់ទាំងស្រុង.ប្រាក់រៀលចំនួន ២លានរៀល .ប្រាក់បាតចំនួន៨០០បាត .ខ្សែ.កមាសចំនួន ០២ខ្សែស្មើ ០៧ជី .ខ្សែកផ្លាកទីនចំនួន០២ខ្សែស្មើ ០៩ជី .កងដៃផ្លាកទីនចំនួន០១កងស្មើ០១ជី.ក្រវិលផ្លាកទីនចំនួន ០១គូស្មើ ០១ជី
.ម៉ូតូចំនួន ០១គ្រឿង .រទេះគោ(កង់ឡាន)ចំនួន០១ .អង្ករ
ចំនួន ០១បេ.ស្រូវចំនួន ៥បេ .ធុងទឹកកកធំចំនួន០២
.ផ្ទាំងសូឡា និងអាគុយចំនួន០១ .ទូរទស្សន៍ចំនួន០១គ្រឿង
.ទូរស័ព្ទចំនួន ០២គ្រឿង.ឯកសារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here