ថ្ងៃចូលរៀនដំបូងក្នុងខេត្តបន្ទាយមានជ័យគេសង្កេតឃើញលោកគ្រូ អ្នកគ្រូ សិស្ស អនុវត្តបានល្អប្រសើរនាំគ្នាពាក់ម៉ាស់នូវវិធានការការពារជំងឺកូវីដ.១៩

0
19

ខេត្តបន្ទាហមានជ័យ
ព្រឹក ថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២០ជាថ្ងៃចូលរៀនដំបូងក្នុងខេត្តបន្ទាយមានជ័យនៅតាមថ្នាក់គ្រប់កំរិតចាប់អនុវត្តពីថ្ងៃនេះតទៅ ក្នុងទីប្រជមជន ខេត្តបន្ទាយមានជ័យ គេសង្កេតឃើញលោកគ្រូ អ្នកគ្រូ សិស្ស បានអនុវត្តល្អប្រសើរនាំគ្នាពាក់ម៉ាស់គ្រប់គ្នាបង្ការនូវវិធានការការពារជំងឺកូវីដ១៩ .របស់ក្រសួងសុខាភិបាល។លោកឈូ ប៊ុន រឿង ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យបានមានប្រសាន៍ថាស្ទើរគ្រប់សាលារៀនទាំងអស់បានចូករៀនគ្រប់កំរិតហើយនិងរៀបចំដាក់ទឹកអាកុល ​ឬ ជែលលាងដៃនិងវាសកំដៅដាក់នៅតាមច្រកទ្វារចូលសាលារៀននីមួយៗសម្រាប់ឲ្យលោកគ្រូ អ្នកគ្រូ ពិសេសសិស្សមុននិងចូលថ្នាក់រៀនត្រូវលាងសំអាតដៃមុនសិន។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅក្នុងថ្នាក់រៀននោះសិស្សត្រូវរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ​លោកបានអំពាវនាវនិងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សមួយចំនួនតូចដែលនៅមិនទាន់បានអនុវត្តតាមការណែនាំរ​បស់​ក្រសួង​មន្ទីរអប់រំពី​វិធាន​ការការពារ​ជំងឺ​កូ​វីដ​១៩​ត្រូវ​ប្រញាប់​រួសរាន់​រៀបចំ​ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ធានាបាន​នូវ​ការការពារ​កុំឲ្យមានការឆ្លងជំងឺនេះចូលទៅក្នុងសាលារៀន។លោក បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​នៅនៅថ្ងៃទី១នៃការចូលរៀនរបស់សិស្សក្នុងខេត្តបន្ទាយមានជ័យនោះសិស្ស គ្រប់កំរិតនាំគ្នាមកកាន់សាលារៀនយ៉ាងច្រើនកុះករនៅទូទាំងខេត្តបើទោះជាមានជំងឺកូវីដ.១៩ ក៏ដោយ​ក៏ពួកគាត់​មាន​ដាក់​ជាប់​ខ្លួន​នូវ​សម្ភារៈការពារខ្លួនពីជំងឺកូវីដ១៩រួចជាស្រេច​ដូចជា ពាក់​ម៉ាស ទឹក​អាកុល​និង​ទឹក​ជែ​ល​សម្រាប់​លាងដៃ​និង​មិនមាន​ការ​ជួប​ជុំគ្នា​កកកុញ​ឡើយ។​ចំណែក​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សទាំងអស់ត្រូវពាក់ម៉ាស់ពេលចូលក្នុងថ្នាក់នីមួយៗក្នុងអំឡុងការចូលរៀនជាលើកដំដូងដើម្បីការពារទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ចូលក្នុងសាលា។ក្នុងនោះលោករដ្ឋមន្ត្រីបានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធក្នុងមន្ទីរអប់រំខេត្តទាំងអស់ត្រូវថែរក្សាសន្តិសុខនិងនិងសណ្ដាប់ធ្នាប់របៀបរបៀបរៀបរយនៅក្នុងសាលាត្រូវចាត់ចែងណែនាំឲ្យមានការអនុវត្តវិធានការ​សុខាភិបាល​និង​ត្រូវ​បង្កើនសកម្មភាពត្រួតពិនិត្យតាមដានលើសិស្សនីមួយៗឲ្យបានម៉ត់ចត់និងអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​១៩​ហើយ​រាល់​ករណី​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ឬ​ករណី​គ្រុនក្តៅ​ឬ​គ្រុនផ្ដាសាយ​ដែាសាយដែលកើតមានជាក្រុមត្រូវរាយការណ៍បន្ទាន់៕ វ៉ាន់ ណាង

LEAVE A REPLY

Please enter your comment!
Please enter your name here