បង្ក្រាបសង្វៀនមាន់ជល់មួយកន្លែង និងឃាត់ខ្លួនម្ចាស់ទីតាំងបានម្នាក់

0
143

ខេត្តស្ទឹងត្រែង៖កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្ន
ងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបទីតាំងបើកសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចអូរចំ
បក់ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។

លោកវរសេនីយ៍ ហោ វុទ្ធី នាយការិយាល័យព្រហ្មទ
ណ្ឌកម្រិតស្រាលបានឲ្យដឹងថាៈការចុះបង្រ្កាបសង្វៀន
ជល់មាន់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង ៩ និង
៣០នាទី កាលពីថ្ងៃទី០៦កញ្ញាម្សិលម៉ិញ ។ លោកបន្តថាៈការដឹកនាំកម្លាំងចុះបង្ក្រាបខាងលើនេះដែរ គឺមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូល
ដ្ឋាន និងអាជ្ញាធរដែនដីផងដែរ ។

ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានម្ចាស់ទីតាំងបើកបញ្ជល់មាន់បានម្នាក់ ឈ្មោះ លាង ហេង ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ដក
ហូតបានសម្ភារៈមួយចំនួន ដូចជាៈស៊ុមក្រុងមាន់ចំ
នួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន១៥ដុំ ទូលក់ភេស
ជ្ជៈមួយ តង់សម្រាប់ប្រក់ដំបូលពីរ សង្ក័សីពីរ ។

ក្រោយកសរបង្ក្រាប ម្ចាស់សង្វៀនមាន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here