ប្រជាពលរដ្ឋរសនៅសង្កាត់ព្រះពន្លាលិចទឹកភ្លៀងចង់គ្រប់ផ្ទះៗខ្លះលិចកន្លះម៉ែត្រខ្លះ១ម៉ែត្រទ្រព្យសម្បត្តិយកមិនទាន់លិចខូចខាតអស់ទាំងស្រុង

0
48

ខេត្តបន្ទាយមានជ័យ
ប្រជាពលរដ្ឋភាគច្រើនរស់នៅសង្កាត់ព្រះពន្លា ក្នុងភូមិ៣ ត្រង់ចំណុច រង្វង់ស្រីគ្រប់លក្ខណ៍ផ្ទះភាគច្រើនលិចដោយសារតែជំនន់ទឹកភ្លៀងឡើងជាង១ម៉ោងផ្ទះគ្រួសារខ្លះលិច១ម៉ែត្រ ផ្ទះខ្លះលិចកន្លះម៉ែត្រចំណែតទ្រព្យសម្បត្តិវិញបើយកទាន់មិនខូចខាតតែបើយកមិនទាន់វិញខូតខាតអស់ទាំងស្រុង។គួបញ្ជាក់ផងដែរថានៅ វេលាម៉ោង៥.៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២០នេះមានភ្លៀងធ្លាក់មួយមេយ៉ាងធំជាង១ម៉ោងឯណោះធ្វើឲ្យចំណុចសំខាន់ៗនៅជុំវិញទីរួមខេត្តលិចគ្រប់ច្រក ល្ហក ពិសេសចំណុចម្តុំ ផ្សារសិរីសោភ័ណ ចំណុចបេនឡានចាស់ ចំណុចបេនឡានថ្មី ចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍លិចចង់១ម៉ែត្រឯណោះ។ប្រជាពលរដ្ឋម្នាក់លក់ឥវ៉ាន់ជិតរង្វង់មូលស្រីគ្រប់លក្ខណ៍បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាជារៀងរាល់ឆ្នាំនៅចំណុចម្តុំបេនឡានចាស់ និងផ្សារសិរីសោភ័ណ ចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ឲ្យតែមានភ្លៀងខ្លាំងលិចចង់១ម៉ែត្រស្ទើររាល់ឆ្នាំដោសារតែទឹកហូរមិនទាន់ដោយសារតែស៊ូទ្រាំរស់នៅផ្ទះទឹកលិចខ្លាំងពេកមិនបានគាត់ក៏រើបំរះចាក់ដីចង់១ម៉ែត្រដើម្បីកុំឲ្យទឹកភ្លៀងលិចបន្ត ស្រាប់តែនៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២០នេះមានភ្លៀងខ្លាំងធ្លាក់មកមួយមេស្រាប់តែផ្ទះរបស់គាត់នៅតែលិចទៀតគាត់សែនហួសចិត្តឥវ៉ាន់ត្រូវខូចខាតមួយចំនួនព្រោះគាត់អ្នកលក់ឥវ៉ាន់នៅជិតស្រីគ្រប់លក្ខណ៍នោះ។បើតាមប្រជាពលរដ្ឋរងគ្រោះដោយសារទឹកភ្លៀងលិចបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋខ្លាំងយ៉ាងនេះមូលហេតុមកពីប្រជាពលរដ្ឋដណ្តើមគ្នាចាក់ដីសាងសង់ផ្ទះពេញតែភូមិចំណែកនៅតាមចំណុចផ្លូវជាតិអ្នកសាងសង់ផ្ទះបិតមុខលូធំមកតូចធ្វើឲ្យទឹកហូរមិនទាន់។ប្រពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថាឆ្នាំមុនលោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកហុឹលរ៉ាយ៉ា បានពួតដៃគ្នាដាក់លូ១ខ្សែពីចំណុចផ្លូវប្របបែនឡានថ្មីចាក់ទៅមាត់ស្ទឹងមុខកាត់ ១ម៉ែត្រ២តឹកក្រោយគេចាប់ធ្វើសួនគេដាក់លូមុខកាត់តូចទៅវិញបណ្តាយឲ្យទឹកភ្លៀងហូរមិនទាន់ហើយថ្ងៃនេះភ្លៀងខ្លាំងជាង១ម៉ោងទៀតធ្វើឲ្យទឹកលិចខ្លាំងយ៉ាងនេះ។បើតាមការអះអាងរបស់អ្នកជំនាញបានឲ្យដឹងថាមូលហេតុទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋនេះដោយសារតែស្ទះលូហូរមិនទាន់អ្នកជំនាញកំពង់រកវិធីដោះស្រាយកំឲ្យប្រជាពលរដ្ឋប្រឈមនិងជំនន់ទឹកភ្លៀងនេះបន្តទៀត៕ វ៉ាន់ ណាង

LEAVE A REPLY

Please enter your comment!
Please enter your name here