ប្រកាសតែងតាំងលោកសិទ្ធិឡោះឲ្យចូលកាន់តំណែងជាស្នងការខេត្តបន្ទាយមានជ័យជំនួសលោកឧត្តមសេនីយ៍ទោអាត់ខែមបានចូលនិវត្តន៍

0
128

ខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃលេខ ៣៦ ៥៤ ប ក្រ ស្ដីពីការប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រីសិទ្ធិឡោះអត្តលេខ ០៩០៤៩ ចូលកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោអាត់ខែមអតីតៈស្នងការនគរបាលខេត្តបន្ទាយមានជ័យចាស់ ចូលនិវត្តន៍ សាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ នៅព្រឹក ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២០ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកខេងស៊ុមប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ មន្ត្រីរដ្ឋបាលក្រុងស្រុក សង្កាត់ឃុំ មន្ត្រីនគរបាលជាច្រើនាក់បានចូលរួមផងដែរ។ក្នុងពិធីប្រកាសមុខតំណែងនោះលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត្រ សាវឿនបានមានប្រសាសន៍ថាក្រសួងមហាផ្ទៃបានប្រកាសតំណែងលោកសិទ្ធិឡោះជាស្នងការខេត្តបន្ទាយមានជ័យជំនួសលោកឧត្តមសេនីយ៍ទោអាត់ខែមបានចូលនិវត្តន៍នេះមិនម៉ែនបានមុខតំណែងធ្លាក់ពីលើមេឃនោះទេគឺជាមុខតំណែងបានដោយការខិតខំប្រឹងប្រែងលះបង់កំលាំងកាយចិត្តរបស់លោកឧត្តមសេនីយ៍ត្រីសិទ្ធិឡោះពិសេសការពារប្រជាពលរដ្ឋឲ្យរស់នៅបានសេចក្តីសុខនៅតាមមូលដ្ឋានរបស់មន្ត្រីនគរាបាលជាតិកន្លងមកផងដែរ។ក្នុងនោះលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត្រ សាវឿនបានឲ្យមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ត្រូវខិតខំការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋាន ក្រុង ស្រុកឲ្យបានសេចក្តីសុខ ។លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត្រ សាវឿនបានបញ្ជាក់ទៀតថាកម្លាំងនគរបាលទាំងអស់ត្រូវចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ នៅតាមទីប្រជុំជនចាត់តាំងកម្លាំងជំនាញ ចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើសផ្សេងៗនិងត្រូវអនុវត្តន៍ បង្ការ បង្រ្កាបនិងធ្វើការត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្រ្កាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋានក្រុង ស្រុក រៀងៗខ្លួនឲ្យជាប្រចាំ។នគរបាលតករូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការឲ្យបានល្អប្រសើរផងដែរពិសេសរឿងផ្ទៃក្នុងរបស់នគរបាលជាតិជារឿងសំខាន់ណាស់៕ ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here