ប្រជាពលរដ្ឋមួយគ្រួសារកំពុងរងគ្រោះរស់នៅ ភូមិស្រះខ្វាវ ឃុំត្បែងស្រុកបន្ទាយស្រីស្នើសុំ ឯកឧត្តមទៀសីហាមេត្តា ជួយរកយុត្តិធម៌ឲ្យគាត់ផង

0
116

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានឈ្មោះលួស សឿម និងប្រពន្ធឈ្មោះឡាន ឌឿងរស់នៅភូមិស្រះខ្វាវឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាប ដែលកំពុងរងគ្រោះ ដោយសារឈ្មោះម៉ក់ វណ្ណះ បានយកគ្រឿងចក្រមក ឈូសឆាយដំណាំដាំដុះ លើដីរបស់គាត់ខ្ទីចខ្ទីគ្មានសល់។
រូបគាត់ទាំងពីរនាក់ប្តីប្រពន្ធបានរៀបរាប់អោយអ្នកសារព័ត៍មានដឹងថាកាលពីឆ្នាំ១៩៩៧រូបលោក បានស្នើសុំលិខិតកាន់កាប់ដីធ្លី ដីកេរ្តិ៍ពីឪពុកម្តាយដោយ មានចុះហត្ថលេខា ទទួលស្គាល់ពីលោកមេភូមិស្រះខ្វាវនិងមេឃុំត្បែ បន្ទាប់ពីគាតត្រឡប់មកពីការពារជាតិនៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៧ គឺធ្វើទាហានបំរើជាតិហើយក៏បានមកអាស្រ័យផលដីកេរ្តិ៍ពីឪពុកម្តាយរហូតមកដល់បច្ចុប្បន្ន។ក្រោយមកនៅពីឆ្នាំ២០០៤ទីតាំងដីខាងលើត្រូវបានកាត់ពីភូមិស្រះខ្វាវមកភូមិបន្ទាយស្រី ឃុំខ្នាសណ្តាយវិញ ស្រាប់តែមានឈ្មោះលោក ម៉ក់ វណ្ណះបានចេញមុខថាដីនេះគាត់ទិញអស់ហើយដោយមានមេភូមិបន្ទាយស្រី ឈ្មោះឡឹក សារុន មេឃុំខ្នាសណ្តាយ ឈ្មោះជូន អាន ចុះហត្ថលេខាយកដីគាត់ទៅលក់ឲ្យឈ្មួញកណ្តាលឈ្មោះលោកម៉ក់ វណ្ណះ ព្រោះ ម៉ក់ វណ្ណះបានប្រាប់គាត់ថា បានទិញពីពលរដ្ឋជាអ្នកផ្សេងតែលិខិតស្នាមមិនបានបញ្ជាក់ពីការទិញលក់របស់មេភូមិលោកមេឃុំទេ តែមានលិខិតកាន់កាប់ទៅវិញ។
ជាច្រើនឆ្នាំមកហើយលោក ម៉ក់ វណ្ណះ តែងតែមកគំរាមកំហែងការរស់នៅរបស់គ្រួសារខ្ញុំបាទគ្រប់រូបភាព ។
ជាក់ស្ដែងកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២០ នេះលោក ម៉ក់ វណ្ណះនិងបក្សពួកបានយកគ្រឿងចក្រមកឈូសឆាយបំផ្លិចផ្លាញ ស្រូវ ម្ទេស ស្វាយចន្ទី ដំឡូងយ៉ាងសាហាវឃោរឃៅដោយមានកាន់ កាំបិតខ្វែវជាដើម។ កន្លងមកខ្ញុំបាទប្ដឹងលោក ម៉ក់ វណ្ណះ ទៅលោកមេឃុំខ្នាសណ្តាយ និងលោកមេឃុំត្បែងរហូតដល់សាលាស្រុកបន្ទាយស្រីផងដែរ តែនៅមិនទាន់ដំណោះស្រាយទាល់តែសោះ។ ហេតុនេះក្នុងនាមខ្ញុំបាទ លួស សឿម និងប្រពន្ធឈ្មោះ ឡាន ឌឿង ជាអតីតយុទ្ធជនគ្មានទីពឹងជីវភាពខ្សត់ខ្សោយត្រូវបានលោកម៉ក់ វណ្ណះនិងបក្សពួកធ្វើបាបយើងខ្ញុំឥតស្រាកស្រានដោយមកដក ស្វាយ ម្ទេស ស្រូវ ស្វាយចន្ទី ដំឡូង និងយកអេស្កាវាទ័រ មកឈូសឆាយបំផ្លាញខ្ទិចខ្ទីគ្មានសល់។ ហេតុនេះខ្ញុំបាទនិងក្រុមគ្រួសារសូមអង្វរដល់ឯកឧត្តមទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក អភិបាលស្រុកបន្ទាយស្រីដែលល្បីខាងជួយដោះស្រាយទុក្ខលំបាកប្រជាជនអាណិតមេត្តាជួយរកយុត្តិធម៌ឲ្យខ្ញុំបាទផង។

LEAVE A REPLY

Please enter your comment!
Please enter your name here