ឃាតករម្នាក់ត្រូវអស់លក្ខណ៍ជាប់អន្ទាក់នគរបាលស្រុកវាលវែងដែលបានរត់គេចខ្លួនពីខេត្តបាត់ដំបងអស់អស់រយៈជិត ៨ឆ្នាំ……….

0
24

…………………………………………….
ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានដឹកនាំមន្រ្តីជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រម៉ោយ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៥៦.ដ.ប.ច.ខ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ចេញដោយលោក គឹម រ៉ាវី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយចាប់ខ្លួនជនសង្ស័យជាឃាត.ក បន្ទាប់ពីរត់គេចខ្លួនមកពួនសំងំនៅស្រុកវាលវែងអស់រយៈពេលជិត៨ឆ្នាំ ។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ប្រតិបត្តិការឃាត់ចាប់ខ្លួនឃាត.កនេះ ធ្វើឡើងវេលាម៉ោង៧ និង៣៨នាទី រសៀលថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនសង្ស័យជាឃាត.កបានប្ដូអត្តសញ្ញាណ និងធ្វើជាកងកម្លាំងផងដែរ ។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកបន្តថា ក្នុងដីកានេះជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅភូមិ.ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាន់សាសនាព្រះពុទ្ធ ទីលំនៅសព្វថ្ងៃៈភូមិព្រៃកោង សង្កាត់ស្លាកែត ក្រុង.ខេត្តបាត់ដំបង ឪពុកឈ្មោះ ផល ច្រាញ់ និងម្ដាយឈ្មោះ ប៊ុន រដ្ឋ ត្រូវចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុង.ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យជាឃាត.កបានប្រគល់ជូនសមត្ថកិច្ចនគរបាល ខេត្តបាត់ដំបង នាល្ងាចថ្ងៃដដែលនេះ ។

លោក អធិការបញ្ជាក់បន្តទៀត និងគួររំលឹកថា បើយោងតាមឯកសារនានាដែលសមត្ថកិច្ចយើងទទួលបានពីសមត្ថកិច្ចខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណ៨ និង៤០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ មានករណីឃាតកម្មដ៍ឃោឃៅមួយបានកើតឡើងនៅក្នុងផ្ទះថៅកែទិញលក់អេតចាយ ស្ថិតនៅក្រុមទី៨ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុង- ខេត្ដបាត់ដំបង ។
ជនរងគ្រោះត្រូវបានគេស្គាល់ទី-១ ឈ្មោះ ឈួយ មួយ ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ និងកូនស្រីឈ្មោះ តាំង គាងគាង អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បានស្លាប់ក្នុងបន្ទប់ទាំង២នាក់ គ្រាដែលគេសង្ស័យឃាត.ករូបនេះ បានសំងំលាក់ខ្លួននៅក្នុងបន្ទប់ហើយ នៅពេលមានឱកាសក៍ចេញមកធ្វើសកម្មភាពរឹតក និងយកពូថៅកាប់ទៅលើជនរងគ្រោះទាំង២ នាក់ម្ដាយ និងកូនស្រី ខណៈមានស្ដ្រីបម្រើការងារនៅផ្ទះ។
ស្រ្តីរងគ្រោះ និងកូនប្រុសរបស់ស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចថា គាត់បានឃើញអំពីសកម្មភាពឃាត.កផ្ទាល់ភ្នែក គឺអតីតកម្មករដែលធ្លាប់ធ្វើការឱ្យថៅកែជាជនរងគ្រោះ ប៉ុន្តែមិនហ៊ានជួយឬស្រែកប្រាប់គេឯងទេ ពីព្រោះឃាត.កមានភាពសាហាវពេក ដូច្នេះមូលហេតុ អាចផ្ដើមចេញពីរឿងគំនំុ ព្រោះថៅកែបានបញ្ឈប់ការងារជនសង្ស័យជាឃាត.ក។ នៅពេលបញ្ឈប់ជនសង្ស័យបានសួរថៅកែអំពីមូលហេតុ តែថៅប្រាប់ទៅវិញថាមិនចាំបាច់ចង់ដឹងទេ ប៉ុន្តែជននេះត្រូវបានគេរាយការណ៍ថាបានលួចដែកថៅកែយកទៅលក់ជាញឹកញាប់ ។
ម្យ៉ាងទៀតមូលហេតុដែលឃាតកមានឱកាសធ្វើសកម្មភាពងាយៗបែបនេះ ដោយសារប្ដីស្រ្តីរងគ្រោះលោក តាំង ឡាយ អាយុ ៤៨ឆ្នាំ រវល់រកសុីមួយកន្លែងទៀត ស្ថិតនៅឯក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។

ដូច្នេះ រយៈពេលប៉ុន្មានថ្ងៃនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង អនុវត្តដីកា២ករណីធំៗ ដោយ១ករណីកាលពីម្សិលមុិញករណីប្លន់ រួចរត់គេចជាង១២ឆ្នាំ មកអស់លក្ខណ៍នៅស្រុកវាលវែងនេះដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here