គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន និងជាសមាជិក ស.អ.ក ខេត្តព្រះវិហារ ចំនួន០២គ្រួសារ

0
49

ដោយៈតារា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះទៅប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៨,០០០,០០០រៀល ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន០២គ្រួសារ

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលលោកតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់អតីតយុទ្ធជន។ ហើយការអភិវឌ្ឍន៍ និងសុខសន្តិភាពដែលទទួលបានដូចសព្វថ្ងៃ គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់របស់បងប្អូនវីរអតីតយុទ្ធជនយើងបានឡើយ។

សពអតីតយុទ្ធជន ទាំង០២គ្រួសារខាងលើរួមមាន៖
១. ឈ្មោះ បូ សូផានី ភេទស្រី រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវជាប្រពន្ធរបស់សពឈ្មោះ សួស សំអាត ភេទប្រុស អាយុ៦៥ឆ្នាំ ជានិវត្តជន ទទួលបានថវិកាចំនួន ៤,០០០,០០០៛។

២. ឈ្មោះ អ៊ីន សុឃីន ភេទស្រី រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជាកូនរបស់សព ឈ្មោះ ប៉ាត យឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាជនពិការ ទទួលបានថវិកាចំនួន ៤,០០០,០០០៛ និងអង្ករចំនួន ៥បេ ស្មើនឹង ១៥០គីឡូក្រាម ដោយសារគ្រួសារនេះ មានបងប្អូនរហូតដល់ទៅចំនួន ៩នាក់ ហើយសុទ្ធតែមានជីវភាពក្រីក្រលំបាក គ្មានម្តាយ គ្មានផ្ទះសំបែករស់នៅ បច្ចុប្បន្នរស់នៅជាបង និងខ្លះទៀតរស់នៅជាមួយបងប្អូនជីដូនមួយ តែឥឡូវឪពុកបានទទួលមរណៈភាពទៅទៀត។

ហើយចំពោះកូនទាំង ០៩នាក់ខាងលើ ខ្លះបានរៀន និងខ្លះមិនបានរៀនសូត្រ ប្រសិនបើអ្នកណាចង់រៀនសូត្របន្ត លោកប្រធាន ស.អ.ក ខេត្ត នឹងទំនាក់ទំនងឱ្យចូលរៀន ជួយផ្តល់ជាសម្ភារៈសិក្សា សំលៀកបំពាក់ និងទិញកង់ជាមធ្យោបាយទៅសិក្សាបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here