កម្លាំងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ជាចោរលួច យ៉ាងសកម្ម នៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តកោះកុង

0
23

កោះកុង ៖ចេញក៏ដឹង ចូលក៏ដឹង នៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តកោះកុង អាចធ្វើការបង្ហាញឲ្យឃើញយ៉ាងច្បាស់គ្រប់សកម្មភាព មនុស្សដែលតែងតែបន្លំខ្លួនចូលធ្វើសកម្មភាព មិនគួរគប្បីទាំងឡាយ មកលើ ពលរដ្ឋដែលកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យ តាមរយៈកាម៉េរ៉ា សុវត្ថិភាព។

ជាក់ស្ដែងនៅយប់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០នេះម៉ោង១៧:០០នាទីរសៀល ប៉ុស្តិ៍នគរបាលស្មាច់មានជ័យបានទទួលពាក្យបណ្ដឹងពីលោកស្រី ហេង អៀក អាយុ៥៦ឆ្នាំ ជនជាតិខ្មែរទីលំនៅស្ថិតក្នុងបន្ទាយវរៈ (៣០៣) ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ អាគារជួរទី២ បន្ទប់លេខ២ ត្រូវជនមិនស្គាល់មុខបានលួចកាបូបទៅបាត់ស្រមោលឈឹង ។គ្រានោះស្ត្រីរូបនោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ក្រុងខេមរភូមិន្ទ ជាបន្ទាន់។

ក្រោយទទួលពាក្យបណ្ដឹង និងមាន ការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវីរសេនីយ៍ឯក យស់ ចន្ទវិចិត្រ អធិការនគរបាលក្រុង នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩:៣០នាទី កម្លាំង ជំនាញក្រុង សហការជាមួយប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ជាចោរលួច យ៉ាងសកម្ម នៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តកោះកុង បានមួយនាក់ ឈ្មោះ ទេព ផល្លី ហៅធី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមការបញ្ជាក់ពីលោកវីរសេនីយ៍ឯក យស់ ចន្ទវិចិត្រ អធិការនគរបាលក្រុង បានឲ្យដឹងថា សមត្ថកិច្ចបានដកហូត វត្ថុតាង: រួមមានកាបូបស្ពាយ១ ទូរស័ព្ទ១គ្រឿង លុយ៧០,០០០៛,២២០បាត លោហធាតុពណ៌មាស ខ្សែក១ខ្សែ ចិញ្ចៀន១វង់ និងឯកសារមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចក្រុង បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ស្នងការខេត្តកោះកុង ដើម្បី ចាត់ការបន្តតាមនីតិវិធីច្បាប់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here