អភិបាលស្រុកបុទុមសាគរអញ្ជើញបើកគ្រឹះស្ថានមធ្យមសិក្សាឲ្យដំណើរការឡើងវិញនៅវិទ្យាល័យថ្មស

0
14

ៅព្រឹកថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២០នេះ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និង លោក មេឃុំ អិក កួន ជាមេឃុំថ្មស ហើយមានការចូលរួមពីក្រុមការងារឃុំស្រុក។

លោក ហាក់ ឡេង អភិបាលស្រុកបានអញ្ជើញចុះមកឃុំថ្មសមកបើកគ្រឹះស្ថានមធ្យមសិក្សា អោយដំណើរការឡើងវិញនៅដំណាក់កាលទី២ នៅវិទ្យាល័យថ្មសនេះ លោក ហាក់ ឡេង បានណែនាំ លោក គ្រូ អ្នកគ្រូ ជាពិសេសនោះ លោកហាក់ឡេង ណែនាំក្មួយៗ សិស្សានុសិស្សទាំងអស់ត្រូវតែ អនុវត្តនូវវិធានការទប់ស្កាត់របស់ខ្លួនឯងផ្ទាល់ខ្លួន ជាចាំបាច់បំផុត នូវជំងឺកូវិត១៩។ លោក ហាក់ ឡេង បន្តថា សិស្សានុសិស្សត្រូវគោរពច្បាប់ចរាចរណ៍ របស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវិត១៩ សិស្សានុសិស្សត្រូវចេះការពារខ្លួនឯង សម្អាតអនាម័យខាងបរិស្ថានជុំវិញនៅក្នុងសាលារៀន និង ទីសាធារណៈ ហើយត្រូវពាក់ម៉ាស់ជាប្រចាំ។

ចុងក្រោយ លោក ហាក់ ឡេង និង លោក មេឃុំ បានផ្ដាំផ្ញើ សិស្សានុសិស្ស ទាំងអស់ត្រូវតែជៀសវាងអោយផុតពីគ្រឿងញៀន ពីព្រោះគ្រឿងញៀន បំផ្លិចបំផ្លាញខ្លួនឯងអាចនិងស្លាប់បាន ហើយជាប់ពន្ធនាគារ។

ក្នុងឱកាសនោះ លោក ហាក់ ឡេង បានយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋក្នុងឃុំថ្មស បានយកម៉ាស់ ដើរចែកជូនប្រជាពលរដ្ឋទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here