
ប្រភពច្បាស់ការពីមន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអោយដឹងថា បន្ទាប់ពីបានឃេីញ គណនីហ្វេសប៊ុកមួយឈ្មោះ «Saret Mouslem» បានបង្ហោះកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ថា ឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ អះអាងថាជាអង្គរក្ស បានយកកាំភ្លើងនិងដំបង ប្រុងធ្វើឃាតគាត់ពីរនាក់ប្តីប្រពន្ធ នៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ត្បូងឃ្មុំ ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានបញ្ជាអោយ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឃាត់ខ្លួនមកសាកសួរតាំងពីយប់ថ្ងៃកេីតហេតុភ្លាមៗមកម្ល៉េះ ។
