កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ,,,,

0
21

​បាត់ដំបង៖ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ ព្រះរាជអាជ្ញា​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ០៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ១០:៣០​នាទី​ នៅ​ចំណុច​ភូមិ​២០​ឧសភា​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​​ លោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​​ ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ អំពេអំពេីលួចមានស្ថានទម្ងន់ទោស
(​ ឆក់យក​ទូរសព្ទ​ដៃ​ )​ មួយ​ករណី​ និង​បាន​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់៖
១​ ឈ្មោះ​ សុងហេង​ សៀងហៃ​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។ (​ ជាអ្នក​ធ្វេីសកម្មភាព​ )​
២​ ឈ្មោះ​ ផុន​ សារាន​ ហៅ​ តឿ​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ មានទីលំនៅ​ភូមិ​ ព្រៃដាច់​ ឃុំអូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។ (​ ជាអ្នក​ធ្វេីសកម្មភាព​ )​

​ជនសង្ស័យ​ទាំង​ ០២​នាក់​ខាង​លេី​បាន​ធ្វេីសកម្មភាព​ឆក់យក​ទូរសព្ទ​ដៃ​ ពី​ជនរងគ្រោះ​ឈ្មោះ​ សុខ​ សីណា​ ភេទស្រី​ អាយុ​ ២៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

វត្ថុ​តាង​ដកហូត​មាន៖ទូរសព្ទដៃមួយគ្រឿង ម៉ាក​ Iphone X ពណ៌ ស. ជាជារបស់ជនរងគ្រោះ. ម៉ូតូ​ មួយគ្រឿង​ម៉ាក​ហុងដា​ វីន​ន័រ​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៧​ គ្មានស្លាកលេខ​ ជាម៉ូជាម៉ូតូជនសង្ស័យជិះធ្វេីសកម្មភាព។

បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here