ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្វាយអន្ទរឃាត់ខ្លួន

0
19

ព្រៃវែង);;: បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថាមានករណីចោរលួចម៉ូតូភ្លាមនោះកម្លាំង នគរបាលប៉ុស្តិ៍អង្គរទ្រេតសហការជាមួយកម្លាំងអធិការស្រុកស្វាយអន្ទររួមជាមួយនឹងពលរដ្ឋក្នុងមូលដ្ឋានបានដេញតាមជនសង្ស័យរហូតឃាត់ខ្លួនបានភ្លាមៗតែម្តង។

សមត្ថកិច្ចបានបញ្ជាក់អោយសារព័ត៌មានយើងដឹងថានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង១០នាទី ឈ្មោះ ហ៊ិន សំអូន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាឡឹក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរបានរាយការណ៍មកដល់កំលាំងសមត្ថកិច្ចថា មានជនសង្ស័យម្នាក់បានលួចម៉ូតូរបស់គាត់ក្រោយពីបានទទួលដំណឹងភ្លាមនោះសមត្ថកិច្ចក៏បានសហការគ្នារហូតខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធួន សារ៉ាត់ ភេទប្រុសអាយុ៣១ ឆ្នាំ រស់នៅភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តរីឯម៉ូតូក៏ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ

LEAVE A REPLY

Please enter your comment!
Please enter your name here