លោក សោម វិសាល ប្រធានបរិស្ថានស្នាក់ការមេម៉ង់ ប្រមូលឈើប្រណិត ដែលឈ្មួញលាក់ទុកក្នុងព្រៃប្រមាណជាង២ម៉ែត្រគីប

0
97

មណ្ឌលគីរី÷ លោក សោម វិសាលប្រធានស្នាក់ការមេម៉ង់ រួមជាមួយលោក ពុធ ធា អនុប្រធានស្នាក់ការ បានដឹកនាំកម្លាំង ប្រមូលប្រភេទឈើប្រណិត ដែលឈ្មួញយកមកលាក់ទុក ក្នុងព្រៃ។

ជាក់ស្តែង ថ្ងៃទី០៧ កញ្ញា ២០២០ មន្ត្រីឧទ្យាននុរក្សស្នាក់ការមេម៉ង់ បានចុះត្រួតពិនិត្យនៅ ចំនុចភូមិកាច់ក អ្នកយាមកា ៧១៥៦២៩.១៣៨៩០៦២ ស្ថិតក្នុងភូមិ ពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានប្រទះឃើញឈើលេខ១ ប្រភេទសុក្រម ០៧ដុំ ស្មើនិង (២.០០៣២ ម៉ែត្រគីប) ដែលឈ្មួញយកលាក់ទុក ចំនុចខាងលើ។

ខណៈនោះក្រុមការងារបានជួលរថយន្ត យកឈើមករក្សាទុកនៅស្នាក់ការមេម៉ង់ ដើម្បីចំណាត់ការតាមនិតិវិធី។

បញ្ជាក់នៅប្រតិបត្តិការនោះ មិនមានជនណាម្នាក់មកអះអាងថាវត្ថុតាងខាងលើជារបស់ខ្លួនឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here