កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្លាំងការិយាល័យជំនាញក្របួចបានប្រុស ស្រីចំនួន 3 នាក់ រក្សាទុកនិងជួញដូរចែកចាយគ្រឿងញៀនដោយខុសច្បាប់ នៅក្នុងក្រុងកំពង់ឆ្នាំងណាំង

0
24

កំពង់ឆ្នាំង÷កំលាំងអធិការដ្ឋានសហការជាមួយកំលាំងការិយា
ល័យជំនាញ បង្ក្រាបករណី រក្សាទុកជួញដូរ,ចែកចាយដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចផ្ទះ ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី07.
ខែកញ្ញាឆ្នាំ 2020 វេលាម៉ោង15:40នាទី លទ្ធផលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់រួមទាំងវត្ថុតាង៖

១.កែវ សំណាង ហៅស្រស់ ភេទប្រុស អាយុ34ឆ្នាំ មានទី
លំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

២.អ៊ុន ផារី ភេទស្រី អាយុ28ឆ្នាំ (ត្រូវជាប្រពន្ធ) កែវ សំណាង មានទីលំនៅស្នាក់នៅជាមួយគ្នា។

៣.ជា សាពួន ភេទប្រុស អាយុ30ឆ្នាំ (ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ) មានទីលំនៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ក្នុងប្រតិបត្ដិការបង្ក្រាបគ្រឿងញៀនខាងលើនេះបានដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់ និងកញ្ចប់តូច02 ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង ទូរស័ព្ទ០២គ្រឿង ដាវកែច្នៃ០២ដើម នឹងសំភារះឧបករណ៍ សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តទៅ
តាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here