អភិបាលខេត្តកំពង់ធំ ចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋមានការខ្វះខាតចំនួន៨០គ្រួសារនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ

0
54

កំពង់ធំ៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងលោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងសហការី បានចុះទៅសាកសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៨០គ្រួសារ ស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអង្គារ ទី៨ ឆ្នាំ២០២០។
ឯកឧត្តម សុខ លូ លើកឡើងថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរជួយដោះស្រាយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាកនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ ឯកឧត្តម បានបន្ដថានៅក្នុងដំណាក់កាល នៃប្រទេសជាតិដែលកំពុងជួបការរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដោយសំដៅជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតនេះ។
ឯកឧត្តម ក៏បានបន្តក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ដែលមិនទាន់មានការធូរស្បើយនៅឡើយ ជាពិសេសកម្ពុជារកឃើញករណីនៃការឆ្លងជាបន្តបន្ទាប់ ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យ ឱ្យបានខ្ពស់អនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃឱ្យបានជាប់ជាប្រចាំជាមួយសាប៊ូ អាល់កុល ឬ ជេល នឹងរក្សាគម្លាតសង្គមជាប្រចាំ។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតនាពេលនេះគឺមានការចូលរួមចំណែកពីអង្គការចលនាភូមិថ្មី ក្នុងការជួយដោះស្រាយនូវការខ្វះខាតបានមួយរយៈពេលខ្លី។ ឯកឧត្តម ក៏បានជំរុញ លើកទឹកចិត្ដដល់បងប្អូនត្រូវបង្កើនការយកចិត្តទុកដាក់ដាំដុះដំណាំ ស្រូវ បន្លែបង្ការ ឬចិញ្ចឹមសត្វ ជាដើមឱ្យបាន ច្រើន ដើម្បីជួយទ្រទ្រង់ ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ។ ជាពិសេស សំណូមពរដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងណែនាំដល់កូនចៅទាំងអស់ឲ្យជៀសឆ្ងាយអំពីគ្រឿងញៀន។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ចែកជូនគ្រួសារ ទីទ័លក្រ ចាស់ជរាគ្មានទីពឹង និងគ្រួសារងាយរងគ្រោះ ចំនួន ៨០ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ឃីតចំនួនមួយ( សាប៊ូដុំ ក្រមា ម៉ាស ទឹកអាកុល នឹងជេលលាងដៃ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here