អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង! អគ្គីភ័យបានឆាបឆេះផ្ទះចំនួន០១ខ្នងទាំងស្រុងដែលគេសង្ស័យថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

0
24

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង៥០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងទៀតថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង ដែលមានម្ចាស់ឈ្មោះ អ៊ុន ធុន ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ែម វ៉ាង អាយុ៤៧ឆ្នាំមានទីលំនៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវឆ្ងាយនិងទទួលដំណឹងយឺតពេល ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសួរជំវិញកន្លែងកើតហេតុ និងបានសន្និដ្ឋានថា ករណីគ្រោះអគ្គិភ័យខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សម្ភារខូចខាតផ្ទះ០១ខ្នងឆេះទាំងស្រុង រួមនឹងសម្ភារៈមាន- ទូរទស្សន៍ចំនួន០១គ្រឿង -គ្រែដេកចំនួន០៤ – ទូរស័ព្ទដៃ០១គ្រឿង -ប្រាក់ដុល្លារចំនួន ៨០០ដុល្លារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here