ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យក្រើនរំលឹកឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរិះរកភាព រីកចំរើនជូនប្រជាពលរដ្ឋឲ្យកាន់តែមាន ប្រសិទ្ធភាពល្អប្រសើរ

0
20

ឯកឧត្តម ស៊ី ប្រាសិទ្ធិ បានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ កិច្ចប្រជុំមានការអញ្ជើញចូលរួម ឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីពាក់ព័ន្ធជាច្រើនផងដែរ កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃអង្គារទី៨ខែកញ្ញាឆ្នាំ២០២០។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញអោយអាជ្ញាធរក្រុងសំរោងនិងក្រុមហ៊ុនប្រមូលសំរាមត្រូវមានការយោគយល់ អាស្រ័យជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងក្នុងការបង់ថ្លៃសំរាម។

ឆ្លើយតបទៅនិងការលើកឡើងរបស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានថ្លែងថា អាជ្ញាធរខេត្តរួមនិងអាជ្ញាធរក្រុង ស្រុកនិងមន្ទីរពាក់ព័ន្ធយើងរួមគ្នាពង្រីកកិច្ចការងារដែលនៅ សេះសល់ដើប្បីបំម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

ប្រសាសន៍បិទកិច្ចប្រជុំឯកឧត្តម ស៊ី ប្រាសិទ្ធិ ក៍បានថ្លែងនូវអំណរគុណចំពោះ គណៈអភិបាលខេត្តក៍ដូចជាមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងរបស់សមាជិកក្រុមម្រឹក្សសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here