បុរសវ័យ៥៦ឆ្នាំម្នាក់ ស្រវឹងស្រាជោគជាំបាត់បង់សតិលង់ទឹកប្រឡាយមុខផ្ទះស្លាប់យ៉ាងអាណោចអាធ័ម

0
52

(កំពង់ធំ)៖ បុរសចំណាស់ម្នាក់ចូលចិត្តផឹកស្រាមិនសូវហូបបាយ ហូបទឹក ត្រូវបានក្រុមគ្រួសារ និងបងប្អូនអ្នកជិតខាង រកឃើញលង់ទឹកប្រឡាយនៅមុខផ្ទះស្លាប់យ៉ាង អាណោចអាធ័ម។
ដឹងកេីតហេតុកាលពីវេលាម៉ោង ១៦ និង ៣០ នាទីនៅថ្ងៃ ០៧ ខែ កញ្ញា ឆ្នាំ ២០២០ ជនរងគ្រោះលង់ទឹកប្រឡាយនៅមុខផ្ទះ ត្រង់ចំណុចខ្សាច់ ភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យស្លាប់។

សពជនរងគ្រោះឈ្មោះ ចាប វឿន ភេទប្រុស អាយុ ៥៦ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករនៅភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីឈ្មោះ : ១ : ឈ្មោះអ៊ុ ថេត ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ) និង ២ :
ឈ្មោះ ភាព សុគន្ធា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ(ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានបំភ្លឺថា ៖ កន្លងមកឈ្មោះ ចាប វឿន គាត់ជាមនុស្សញៀនស្រា តែគាត់ហូបហេីយពុំសូវ ហូបបាយទេ ហេីយគាត់ពុំដែលមានឈ្លួុសជាមួុយក្រុមគ្រួុសារ ឬអ្នកជិតខាងទេ។ នៅថ្ងៃទី ០៧ . ០៩ . ២០២០ ពេលព្រឹកគាត់បានទៅដាក់បិណ្ឌនៅវត្តជ្រាប់ត្រូវវេន ឈ្មោះ អោ សួន ជាអ្នកជិតខាង ពេលត្រឡប់មកផ្ទះវិញគាត់ហូបស្រាច្រេីនជាមួយបងប្អូនជិតខាងក្នុងភូមិលុះដល់យប់មិនឃេីញ មកផ្ទះពេលព្រឹកឡេីងក៏បានប្រាប់បងប្អូនជិតខាង អោយជួយរកដោយនៅមុខផ្ទះមានប្រឡាយទឹកជំរៅ ០២ម៉ែត្រ សង្ស័យក៏អោយបងប្អូនចុះរាវរកមានគ្នា ០៤នាក់:
ទី ១ : ឈ្មោះ កេន ងឿន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ទី ២ : ឈ្មោះ លឿង ឆេីត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទី ៣ : ឈ្មោះ អាន អេន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ និងទី ៤ : ឈ្មោះ ងិន សារ: (ហៅគា) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០៤នាក់ នៅភូមិជាមួុយគ្នាបាននាំគ្នាចុះរាវរកក្នុងប្រឡាយមុខផ្ទះលុះដល់វេលាម៉ោង ០៦ និង ៣០ នាទី ទេីបឈ្មោះ ងិន សារ:(ហៅគា) បានរាវប៉ះនៅបាតប្រឡាយអែបជំរេលខាងជេីង ជំរៅទឹកផុតចុងដៃ(២ម៉ែត្រ) ក៏បានប្រាប់គ្នីគ្នាជួយស្រង់យកមកដាក់លេីគោកមាត់ប្រឡាយចំមុខផ្ទះជនរងគ្រោះទុករងចាំអោយសមត្ថកិច្ចយេីងពិនិត្យ។

ដឹងព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ និង ក្រុមគ្រួសារសពចូលរួមពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសព តាមការពិនិត្យយើងពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់ សម្គាល់ឡើយ , ហើយសមត្ថកិច្ចជំនាញយើងបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ចាប វឿន បានស្លាប់ដោយសារលង់ទឹកប្រឡាយដោយខ្លួុនឯង។
មូលហេតុ: ស្រវឹងស្រាជោគជាំបាត់បង់សតិបណ្តាលលង់ទឹកស្លាប់។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here