កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយអធិការនគរបាលស្រុកនិងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ ០៦នាក់ដែលបង្កហិង្សានៅក្នុងតំបន់ទេសចរណ៍ទំនប់ទឹកគង្គាក្នុងស្រុកទឹកផុស បានហើយ

0
67

ខេត្តកំពង់ឆ្នាំង បើយោងតាមការបញ្ជាក់ពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៦ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទីនៅទំនប់ទឹកគង្គាស្ថិតក្នុងភូមិត្បែងខ្ពស់ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានកើតករណីហិង្សាដោយចេតនាដែលបង្កឡើងដោយក្រុមក្មេងទំនើង០២ក្រុមបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូប្រជាពលរដ្ឋដែលទៅលេងកំសាន្តសប្បាយនៅទីនោះ។

បន្ទាប់ពីទទួលបានព័ត៌មានរួចមកលោកឧត្តមសេនីយ៍ទោខូវ លីស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឱ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌសហការជាមួយកងកម្លាំងអធិការនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលតាំងក្រសាំងធ្វើការស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីកើតហេតុខាងលើនេះជាលទ្ធផលបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០៦ នាក់ភេទប្រុស យកមកធ្វើការសាកសួរបំភ្លឺនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីនិងបន្តការស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យ០២ក្រុមបន្តទៀតដែលបានគេចខ្លួនយកមកផ្តន្ទាទោសទៅ
តាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here