ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងាចូលរួមកាន់បិណ្ឌរួម៥វត្តស្ថិតនៅ ឃុំត្បែង ស្រុកទឹកផុស

0
107

កំពងឆ្នាំង):;ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ÷
១• ឯកឧត្តម ឈឹម សៅគី ប្រធានក្រុមការងារ
២• ឯកឧត្តម យឺន សូផល អនុប្រធាន
៣• ឯកឧត្តម សំរិត សាត អនុប្រធាន
៤•លោក ហេង ការ៉ូ សមាជិកក្រុមការងារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ប៉ូលីសបុស្តិ៍រដ្ឋបាលឃុំ មេភូមិ និងយុវជនភូមិ បានអញ្ជើញចូលរួមវេនបិណ្ឌ នៅវត្តទាំង៥ ក្នុងឃុំត្បែងខ្ពស់ រួមមានមាន÷
១• វត្តត្បែងខ្ពស់
២• វត្តព្រះនរាយណ៍
៣• វត្តសិរីវង្សារាម
៤• វត្តគិរីរតនារាម
៥• វត្តសន្តិសុខារាម
ព្រមទាំងបាននាំយកនូវទេយ្យវត្ថុ ថវិកា និងគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សារួមមាន÷ អង្ករ ស្លាដក មី ត្រីខ ទឺកត្រី ទឹកស៊ីអ៊ីវ តែ ស្ករស ទឹកដោះគោ កាហ្វេ នំធុង ភេសជ្ជៈ ទឹកបរិសុទ្ធ និងថវិកាតម្កល់កសាងចំនួន ៤ ៤០០ ០០០ រៀល និង ២០០ ដុល្លារ ព្រមទាំងស៊ីម៉ងត៍ចំនួន ២០០ ប៉ាវ។ ក្នុងឱកាសនោះដែរឯកឧត្តមប្រធាន និងក្រុមការងារបានប្រគេន និងជូនថវិកាដល់÷
១• ព្រះសង្ឃ ៥៩អង្គ
២• ជូនមេឃុំ ក្រុមប្រឹក្សាឃុំ ៧នាក់
៣• ជូនមេភូមិ ៥នាក់
៤• ជូនប្រជាការពារភូមិ និងយុវជនភូមិ ៣៣នាក់
៥• ជូនប៉ូលីសបុស្តិ៍រដ្ឋបាល ៦នាក់
៦• ជូនតាអាចារ្យ យាយជី ចាស់ៗ និងអ្នករៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ៤០០ នាក់។
សរុបថវិការួមទាំង៥វត្តចំនួន ១៧ ៥៩០ ០០០រៀល។

LEAVE A REPLY

Please enter your comment!
Please enter your name here