សូមអនុមោទនា!ដោយជ្រះថ្លាជាមួយឯកឧត្តម ប៉ាល់ សំអឿននិងលោកជំទាវ ឆៃ នារី ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តដូនណូយ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

0
44

(បន្ទាយមានជ័យ) ឯកឧត្តម ប៉ាល់ សំអឿន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនិង លោកជំទាវ ឆៃ នារី ប៉ាល់ សំអឿននិង ប្រជាពុទ្ធបរិស័ទ​ បានអញ្ជេីញចូលរួមកាន់បិណ្ឌវេនទី៨ និងបាននាំយក ទេយ្យវត្ថុ បច្ច័យសម្រាប់កសាងមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តដូនណូយ ស្ថិតនៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃពុធ ៧រោច​ ខែភទ្របទ​ ឆ្នាំ​ជូត​ ទោស័ក​ ពស​២៥៦៤​ ត្រូវនឹងថ្ងៃទី​៩ ខែកញ្ញា​ ឆ្នាំ​២០២០។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាល់ សំអឿននិងលោកជំទាវ ឆៃ នារី ប៉ាល់ សំអឿននិង ប្រជាពុទ្ធបរិស័ទ​បានបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងសក្ការៈថ្វាយ និងថ្វាយបង្គំ គុណបុណ្យព្រះរត្នត្រ័យ គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុស័ក្ដិសិទ្ធក្នុងលោក ទេវតាអភិបាលរក្សាទីអារាមនេះ ដើម្បីចម្រើននូវសេចក្ដីសុខ និងសេចក្ដីជ្រះថ្លា ក្នុងកុសលផលបុណ្យនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ នាឱកាសដ៏វិសេសវិសុទ្ធនេះ។ បន្ទាប់មក កិច្ចនមស្ការចំពោះព្រះរត្នត្រ័យ និងសមាទានសីល សូត្រមន្តចម្រើនព្រះបរិត្ត ព្រះសង្ឃសូត្រថ្វាយបង្គំធម៌កុសលជាសុខោទ័យរបស់សត្វលោក និងធម៌បរាភវសូត្រ ជាវេលាកាន់បិណ្ឌ ចូលវេនទី៨។
ពិធីបុណ្យកាន់បិណ្ឌវេនទី៨ (វេនរបស់ឯកឧត្តម ប៉ាល់ សំអឿន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឆៃ នារី ប៉ាល់ សំអឿន) នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះគឺដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូន ជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ វីរជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូបការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលីនិងទទួលមរណភាពទៅកាន់លោកខាងមុខ។
សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ជាមួយគ្នានោះឯកឧត្តម និងលោកជំទាវ បានបន្តអញ្ជើញ ធ្វើពិធីប្រគល់អណ្តូងទឹកប្រើដោយម៉ូទ័រ១អណ្តូង ចំណាយថវិការអស់ប្រមាណជាង២,២៥០,០០០រៀល ដែលជាថវិការបស់ឯកឧត្តម និងលោកជំទាវផ្ទាល់ ជូនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅភូមិដូនណូយសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការផងដែរ៕ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here