កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលឃុំស្វាយតាយាន ធ្វើការបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុកគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនម្នាក់

0
87

(ខេត្តស្វាយរៀង) ៖ បុរសម្នាក់ជាមុខសញ្ញាជួញដូរ រក្សាទុកគ្រឿងញៀនខុសច្បាប់ត្រូវបានកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលឃុំស្វាយតាយាន ធ្វើការឃាត់ខ្លួនរួមនិងវត្ថុតាងចំនួនផ្សេងទៀត។

បើយោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅថ្ងៃទី ០៨ ខែ ៩ ឆ្នាំ២០២០ វេលាម៉ោង ១៧:៤០ នាទី នៅចំណុច ភូមិបុស្ស ឃុំស្វាយតាយាន ស្រុក កំពង់រោទិ៍ខេត្តស្វាយរៀងសមត្ថកិច្ចយើងបានធ្វើការបង្រ្កាបករកណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងនោះឃាត់ខ្លួនបានបុរសម្នាក់។

ប្រភពបាបន្តទៀតថា៖ការចុះបង្ក្រាបនោះកម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលឃុំស្វាយតាយានហើយបានធ្វើការបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុកគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនម្នាក់ដែលឈ្មោះ អ៊ុក ម៉ាលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនប្រាកដ នៅភូមិបុស្ស ឃុំស្វាយតា យាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបាននោះរួមមាន៖

-ថ្នាំញៀនមេតំហ្វេតាមីន ០១ កញ្ចប់ធំ

-ទូរសព្ទ័ដៃ ០១ គ្រឿង ។

ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕ជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here