បុរសចំណាស់ម្នាក់ជិះម៉ូតូទៅដាក់មង ពេលមេឃកំពុងតែភ្លៀងរលឹម ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម

0
23

(កំពង់ធំ)៖ រន្ទះអប្រិយប្រល័យជីវិតបុរសចំណាស់ម្នាក់ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូទៅដាក់មង ពេលមេឃភ្លៀងរលឹម ហើយត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅលើផ្លូវ។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ១៦ និង ១៥ នាទី ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២០ នៅត្រង់ចំណុចព្រៃអ្នកតា ភូមិឈូករំដូល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅពេលមេឃកំពុងតែ មានភ្លៀងរលឹម គេឃើញជនរងគ្រោះបានជិះម៉ូតូទៅដាក់មងនៅតំបន់កើតហេតុខាងលើ។ ស្របពេលកំពុងតែជិះម៉ូតូ ជនរងគ្រោះត្រូវបានរន្ទះបាញ់ស្លាប់តែម្ដងនៅតាមផ្លូវ។

សពជនរងគ្រោះឈ្មោះ ពុត សូ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល បានចុះទៅពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសព , តាមការពិនិត្យសពជនរងគ្រោះពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ, ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ពុត សូ ស្លាប់ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់)។
មូលហេតុ: ជនរងគ្រោះជិះម៉ូតូទៅដាក់មង ពេលមេឃកំពុងតែភ្លៀងរលឹម រន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here