
ទីបំផុតលោកឧត្ដមសេនីយ៍ត្រី ព្រំ ចាន់ណា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកកងអន្តរាគមន៍ពិសេស និង លោកវរៈសេនីយ៍ត្រី ឡុង តារាវិជ័យ នាយរងការិយាល័យអន្តរាគមន៍ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមន្ត្រីក្រោមឱវាទប្រមាណ ១០០ នាក់ ផ្ដិតមេដៃប្ដឹង ត្រូវបានសម្ដេចក្រឡាហោម ស ខេង ផ្ទេរភារកិច្ចអោយទៅក្រសួងមហាផ្ទៃវិញ ។
មន្រ្តីនគរបាលអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអបអរសាទរ និង សប្បាយរីករាយ នៅពេលឃើញថ្នាក់ដឹកនាំដោះស្រាយបញ្ហាជូនពួកគេ ។
