ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ

0
122

ខេត្តឧត្តរមានជ័យ៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យថ្មី ត្រូវបានប្រកាសចូលកាន់តំណែងហើយ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការចាស់ ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងស្នងការនគរបាលខេត្តកំពង់ធំវិញ។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តមសុី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here