អាវុធហត្ថខេត្តតាកែវ ព័ទ្ធចាប់ឃាត់ខ្លួនស្ត្រីម្នាក់រួមជាមួយគ្រឿងញៀនជាងកន្លះគីឡូក្រាម ខណៈប្តីរត់បាត់ពេលកម្លាំងចុះទៅដល់ទីតាំង

0
36

តាកែវ៖ ស្ត្រីម្នាក់ជាជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននៅក្នុងប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តតាកែវ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ទេព មុនិន្ទ ព្រះរាជអាជជ្ញារងអមសាលាដំបូងខេត្តតាកែវ ឈានដល់ការឆ្មក់បង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង ដោយរកឃើញវត្ថុតាងគ្រឿងញៀនជាងកន្លះគីឡូក្រាមឯណោះ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

បើតាមការបញ្ជាក់ ពីលោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ការបង្ក្រាបទីតាំងចែកចាយសារធាតុញៀនដុះស្លែនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងបានទទួលដំណឹងពីភ្នាក់ងារសម្ងាត់ ទើបដឹកនាំកម្លាំងចុះលោមព័ទ្ធទីតាំងខាងលើ ដោយឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ឈ្មោះ ប៉ាល់ ថាវ អាយុ២៣ឆ្មាំ រស់នៅភូមិឃុំកើតហេតុខាងលើ ព្រមទាំងដកហូតបានម្សៅក្រាមសថ្លា ចំនួន១៤កញ្ចប់ មានទម្ងន់៥០១ក្រាម ស្មើនឹងកន្លះគីឡូក្រាម ជញ្ជីងថ្លឹង២ និង ទូរស័ព្ទដៃមួយគ្រឿងថែមទៀត ហើយ បើតាមចម្លើយសារភាពរបស់ស្ត្រីដែលជាជនសង្ស័យខាងលើ បានបញ្ជាក់ថា ថ្នាំញៀននេះ ជារបស់ប្តីរបស់នាងដែលមានឈ្មោះ មេង សេងហ៊ុយ ដែលបានរត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមសមត្ថកិច្ចបានចូលមកដល់ក្នុងផ្ទះ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាកការមូលដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនទៅកាន់តុលាការខេត្ត ផ្តន្ទាទោសតាមច្បាប់បន្តទៀត៕សូមបញ្ជាក់មកដល់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារយ:ពេល២០ឆ្នាំ

LEAVE A REPLY

Please enter your comment!
Please enter your name here