លោកស្រីនាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតមាលា ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

0
74

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញមកសាកសួរសុខទុក្ខ ដោយនាំយកថវិកា និងសម្ភារៈមួយចំនួន ជូនដល់លោកស្រី ឌុក សុីដា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតមាលា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ ។

នាឱកាសនោះ ឯកឧត្តម សុខ លូ បានសម្តែងនូវភាពក្រៀមក្រំ និងមានការសោកស្ដាយចំពោះលោកស្រី ឌុក ស៊ីដា ដែលមានជំងឺសម្ពាធឈាម ហើយបណ្តាលឱ្យដួលប៉ះពាល់ដល់សរសៃខួរក្បាល មិនអាចកម្រើកបានមួយចំហៀងខ្លួន ព្រមទាំងផ្ដាំផ្ញើដល់លោកស្រីខិតខំថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយ និងបានវិលត្រឡប់ទៅបំពេញភារកិច្ចវិញ។

ជាមួយគ្នានោះដែរ ក្រុមគ្រួសារលោកស្រី ឌុក ស៊ីដា បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលបានឆ្លៀតពេលវេលាមមាញឹកពីការងារ អញ្ជើញចុះមកសួរសុខទុក្ខដល់មន្ទីរពេទ្យ ព្រមទាំងនាំយកថវិកាមកជួយសម្រាល និងដោះស្រាយការលំបាកចំពោះមុខនាពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here