នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អធិបតីក្នុង កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី ១និងលើកទិសដៅការងារឆមាសទី ២ឆ្នាំ ២០២០

0
34

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០។

-អញ្ជើញចូលរួមក្នុងពិធីនេះមានលោកអភិបាលរងខេត្ត /ប្រធានសាលាដំបូងខេត្ត /ព្រះអាជ្ញាអមសាលាដំបូងខេត្ត /ស្នងការរងនគរបាលខេត្ត /មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត/ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត /លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត /ប្រធានមន្ទីរពេទ្យបង្អែកក្នុងខេត្ត/ លោកនាយករងរដ្ឋបាលសាលាខេត្ត /លោកនាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត /លោកអភិបាលក្រុង ស្រុកទាំង៨ តំណាងកងកម្លាំងទាំង៣តាមបណ្តាក្រុងស្រុក/ និងប៉ុស្តិ៍នគរបាលឃុំសង្កាត់ សរុបវត្តមានចំនួន២៦៣នាក់។

-ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានឡើងអានរបាយការណ៍ ស្ដីអំពីលទ្ធផលការបង្ក្រាបគ្រឿងញៀន និងស្ថានភាពទូទៅរបស់ខេត្តជូនគណៈអធិបតី និងអង្គជំុ ។

-ប្រសាសន៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំបានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នូវកិច្ចការមួយចំនួន
ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀតនូវបទបញ្ជារបស់រាជ រដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿង ញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោល នយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀនពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុត។

-ប្រសាសន៍ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បានថ្លែងថា ករណីគ្រឿងញៀនគឺជារឿងឧក្រិដ្ឋកម្មមានចរិកខុសពីបទល្មើសផ្សេងៗនិងមិនអាចលើកលែងបាន ការប្រយុទ្ធប្រឆាំងជាមួយនឹងគ្រឿងញៀន របស់រាជរដ្ឋាភិបាលមានរយៈពេល ៥ ឆ្នាំមកហើយកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ គ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់ ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ខិតខំសហការប្រមែប្រមូលព័ត៌មាន ភស្តុតាង កំណត់ និងក្ដាប់ឲ្យបាននូវមុខសញ្ញាពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាននូវការលួចលាក់នាំចូលគ្រឿង ញៀនពីខាងក្រៅ ទាំងការយកមកចែកចាយ ជួញដូរក្នុងខេត្ត និងការប៉ុនប៉ងនាំចេញឆ្លងដែនទៅប្រទេសទីបី និងស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់កាត់ផ្តាច់ខ្សែរយៈប ណ្ដាញ និងតាមចាប់មេក្លោងមកផ្ដន្ទាទោសតាមច្បាប់។

#ខ្លឹមសារកិច្ចប្រជុំ
១-គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នូវកិច្ចការមួយចំនួន
ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀតនូវបទបញ្ជារបស់រាជ រដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿង ញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោល នយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀនពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុត។
២- ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាព នៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែរាល់សកម្មភាពចលនាផ្សព្វផ្សាយអប់រំត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
៣-កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅដែលងាយ ឬកើតមានបទល្មើសគ្រឿង ញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំ ណាក់ ផ្ទះជួល ទីសប្បាយដ្ឋាននានា និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ បើទោះបីជាទីតាំងខ្លះមិនដំណើរការដោយសារកូវីដ-១៩ក៏ដោយ។
៤-កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ គ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់ ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ខិតខំសហការប្រមែប្រមូលព័ត៌មាន ភស្តុតាង កំណត់ និងក្ដាប់ឲ្យបាននូវមុខសញ្ញាពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាននូវការលួចលាក់នាំចូលគ្រឿង ញៀនពីខាងក្រៅ ទាំងការយកមកចែកចាយ ជួញដូរក្នុងខេត្ត និងការប៉ុនប៉ងនាំចេញឆ្លងដែនទៅប្រទេសទីបី និងស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់កាត់ផ្តាច់ខ្សែរយៈប ណ្ដាញ និងតាមចាប់មេក្លោងមកផ្ដន្ទាទោសតាមច្បាប់។
៥-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជា ពលរដ្ឋឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុ

មឧក្រិដ្ឋជន ដែលមានបំណងប៉ុន

ប៉ងជួញដូរ ចែកចាយ និងចរាចរគ្រឿងញៀនក្នុងខេត្ត។
៦-មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំ និងគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យបានតឹងរ៉ឹងបំផុត ដែលខ្ញុំសូមរំលឹកសាជាថ្មីម្ដងទៀតត្រូវចៀសវាងឲ្យបានជាដាច់ខាតនូវ “កុំ៤” គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។
៧-ត្រូវយកចិត្តទុកដាក់ថែបំប៉ន និងលើកកម្ពស់សមត្ថ កិច្ចមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការអ ន្តរជាតិ ជាមួយនិងសមត្ថកិច្ចព្រំដែននៃប្រទេសជិតខាង និងពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននា នាក្នុងខេត្ត ឲ្យបានតឹងរ៉ឹងបំផុត សំដៅធ្វើឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់កាន់តែមានប្រសិទ្ធភាព។
៨- ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង។
៩. សូមឲ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថ ភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ក្នុងការបន្សាបជនរងគ្រោះដោយសារសារធាតុញៀន និងក៏ត្រូវបង្កើនការយកចិត្តទុកដាក់ដឹកនាំ ចាត់ចែង រៀបចំ និងបង្កលក្ខណៈ តាមគ្រប់រូបភាព ដែលអាចធ្វើឲ្យអ្នកញៀនគ្រឿងញៀនដែលនៅ​សេសសល់ បានទៅទទួល យកសេវាព្យាបាល និងស្ដារនីតិសម្បទាឲ្យបានជាប់ជាប្រចាំនិងផុសផុលថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here