ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានកងពលតូចថ្មើរជើងលេខ៥១ យោភូមិភាគទី៥ បន្ទាយមានជ័យ

0
31

(បន្ទាយមានជ័យ) ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើូញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានកងពលតូចថ្មើរជើងលេខ៥១ យោភូមិភាគទី៥ ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការកងពលតូចថ្មើជើងលេខ៥១ ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
ដោយលោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការស្ដីទីកងពលតូចថ្មើជើងលេខ៥១ បច្ចុប្បន្ន មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ ជំនួសលោកឧត្ដមសេនីយ៍ត្រី វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ ចាស់ដែលបានទទួលមរណៈភាព ។
ឯកឧត្តម បានថ្លែងថា ថ្នាក់ដឹកនាំដែលទទួលបានភារកិច្ចថ្មី ត្រូវយល់ឱ្យបានច្បាស់អំពីទំហំ និងកម្រិតនៃតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ហើយត្រូវប្រគល់ និងបែងចែកភារកិច្ចជូនថ្នាក់ក្រោមឱ្យបានច្បាស់លាស់។
ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានលើកពីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងស្មារតីនេះ ដោយឈរលើសុឆន្ទៈ និងមនសិការស្នេហាជាតិមាតុភូមិរបស់កងកម្លាំងប្រដាប់អាវុធជាតិយើង សូមគ្រប់បណ្តាកងឯកភាពបន្តសកម្មភាព បង្កើតស្នាដៃ និងគុណសម្បត្តិបន្ថែមទៀត ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជូនប្រទេសជាតិ និងប្រជាជនរបស់យើងឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ដោយធានាការពារបាននូវប្រៀបការពារជាតិ ការពារបូរណភាពទឹកដី ក៏ដូចជាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល អង្ករ  ៣តោន និងផ្ដល់ជូននូវអគារស្នាក់នៅចំនួន ១ខ្នងកម្ពស់ ២ជាន់ ដែលចំណាយថវិកាជាង ១០ម៉ឺនដុល្លារ ព្រមទាំងបន្ថែមស័ង្កសី ចំនួន៧០០០សន្លឹក  ដែក ស៊ីម៉ងត៍ សម្រាប់កសាងបន្ថែមទៀត៕ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here