បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនាទីក្នុងឳកាសវេន កាន់បិណ្ឌវេនទី៨ នៅវត្តបុទមរតន៍

0
15

ខេត្តកំពង់ធំ៖ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង រួមទាំងកងកម្លាំងគ្រប់កងឯកភាព រួមទាំងក្រុមគ្រួសារកងទ័ព នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសល់ផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនាទី ដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងឳកាសវេន កាន់បិណ្ឌវេនទី៨ នៅវត្តបុទមរតន៍ ហៅវត្តក្រចាប់ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ថា ដោយសារគុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិត ក្នុងកិច្ចការពារប្រទេសជាតិ ឲ្យមានសុខសន្តិភាពពេញលេញរហូតសព្វថ្ងៃនេះ ដែលបានពលីជីវិតក្នុងការរួមចំណែកការពារមាតុភូមិ ក្នុងថ្ងៃនេះថ្នាក់ដឹកនាំ ព្រមទាំង នាយ ពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង ក្រុមគ្រួសារ បានប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី បានពលីជីវិត នៅវិមានរំលឹកគុណយុទ្ធជនពលី (ស្តូប) ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
រៀងរាល់រដូវបុណ្យទាន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែប្រារព្ធពិធីទៅតាមប្រពៃណីជាតិខ្មែរ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ពួកគាត់ដែលជាយុទ្ធមិត្តរួមអាវុធ
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា នេះជាយុគសម័យសន្តិភាព និងការអភិវឌ្ឍន៍ ដែលមានសម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក បានធ្វើឲ្យប្រទេសជាតិកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិពេញលេញ កាលទស្សវត្សរ៍ឆ្នាំ៧០ ប្រទេសកម្ពុជាយើង កំពុងស្ថិតក្នុងភ្លើងសង្គ្រាម ដែលធ្វើឲ្យវិស័យពុទ្ធចក្រ មានការលុបបំបាត់ ដោយព្រះសង្ឃត្រូវចាប់ផ្សិក គម្ពីរធម៌ត្រូវបានបំផ្លាញចោល ឯព្រះវិហារបានយកទៅធ្វើជាឃ្លាំងសម្រាប់ដាក់សម្ភារៈនានា ឫជាកន្លែងឃុំឃាំង និង សម្លាប់មនុស្សទៀតផង ធ្វើឲ្យព្រះសាសនា វិនាសគ្មានសេសសល់អ្វីទូទាំងប្រទេស ដូច្នេះមានតែតម្លៃនៃសន្តិភាពតែប៉ុណ្ណោះ ទើបធ្វើឲ្យពួកយើងមានអ្វីៗនៅពេលនេះ និងមានការអភិវឌ្ឍ រីកចម្រើនលើកគ្រប់វិស័យ ។
បច្ចុប្បន្ននៅទូទាំងពិភពលោកយើងនេះ កំពុងតែវាយប្រហារដោយជម្ងឺរាតត្បាត កូវីដ-១៩ បានធ្វើឲ្យប្រជាជនកំពុងឆ្លង និងស្លាប់ ដោយសារជម្ងឺនេះយ៉ាងច្រើននៅលើសកលលោក ដើម្បីចូលរួមចំណែកក្នុងការ ការពារទប់ស្កាត់ពីជម្ងឺកូវីដ-១៩ នេះ ពួកយើងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបជៀផុតពីជម្ងឺដ៏កាចសាហាវមួយនេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here