
មណ្ឌលគិរីៈ រថយន្តដឹកឈើល្មើសច្បាប់១គ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់បានកាលពីវេលាម៉ោង១១:១០នាទីថ្ងៃទី១០.ខែ០៩.ឆ្នាំ២០២០ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ក្នុងការចាំស្ទាក់បង្រ្កាបនោះរថយន្តដឹកឈើល្មើសច្បាប់ខាងលើដឹកនាំកម្លាំងផ្ទាល់ដោយលោក ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ ចំនួន០៥នាក់ រថយន្ត០២គ្រឿង ក្នុងនោះដែរ ក៏មានការ រួម ពីមន្ត្រីផ្នែករដ្នបាលព្រៃឈើកែវសីមា PLការពារព្រំដែន៦២១ យោធាការពារព្រំដែន កងអនុសេនាធំលេខ២ សរុបចំនួន១០នាក់។
ក្រោយពីធ្វើការស្ទាក់ចាប់បានរថយន្តដឹកឈើល្មើសច្បាប់១ គ្រឿងម៉ាកសាំយ៉ុងពណ៌សគ្មានស្លាកលេខ នេះរួចមកសមត្ថកិច្ចបានសម្រេចគ្នាធ្វើការដុតកំទេចឲ្យឆេះអស់ទាំងស្រុងនៅចំណុចខាងលើតែម្តង៕
